លោកលី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខអបានញ្ជើញជាអធិបតីភាពពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥ ២០១៦នៅវិទ្យាល័យទួលប្រាសាទសែសុខ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិទ្យាល័យទួលប្រាសាទសែនសុខ សង្កាត់ឃ្មួញ បានប្រារពពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៥ ២០១៦ ក្រោមអធិបតីភាព លោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ សសយក ខណ្ឌសែនសុខនិងលោកគ្រួអ្នកគ្រួសិក្សានុសិក្សជាច្រើនទៀត។ក្នុងឪកាសនោះ លោក លី សាវេត អភិបាល ខណ្ឌសែនសុខ ក៍ផ្តាំផ្ញើដល់ប្អូនៗនិងក្មួយៗដែលជាសិក្សានុសិក្សទាំងអស់អោយខិតខំរៀនសូត្រចាប់ពីថ្នាក់បឋមដល់ម្យមសិក្សា ព្រោះថានៅពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលយើងបានធ្វើកំណែទម្រង់លើវិស័យអបរំនៅកម្ពុជាដើម្បីសិក្សានុសិក្សទាំងអស់មានសមត្ថភាពច្បាស់លោះ ព្រោះថាប្អូនៗជាទំពាំងស្នងឫស្សីសំរាប់សង្គមជាតិនាថ្ងៃអនាគត់។
 ក្នុងឱកាសនេះដែរ លោក លី សាវេត អភិបាលខណ្ឌ ក៌បានផ្តល់ជូនអំណោយដល់វិទ្យាល័យនូវ កុំព្យូទ័រ១ឈុត , ថវិកាលោកគ្រូ-អ្នកគ្រូចំនួន ៨៧នាក់ក្នុង១នាក់ ២ម៉ឺនរៀល , សៀវភៅសរសេរចំនួន ២០០០ក្បាល , ប៊ិច ១៤១០ដើម និងអំណោយរបស់ សសយករាជធានីភ្នំពេញ នូវបាល់១០គ្រាប់ផងដែរ៕ តុង សីហា 

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print