បើចង់បម្រើជាតិនិងរាស្ត្រឲ្យបានល្អត្រូវស្រឡាញ់ជាតិនិងរាស្ត្រឲ្យបានខ្លាំង

ចែករំលែក៖

ប្រធានាធិបតីដ៏មានឥទ្ធិពល និងកំពុងរុំក្រសោបដោយបេះដូងពលរដ្ឋចិន លោក ហ្ស៊ី ជីនភីង បានថ្លែងទៅកាន់ពលរដ្ឋក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំចិនក្នុងខេត្តស៊ីឈួនថា លោកមានតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ ហើយត្រូវជួយឲ្យប្រជាពលរដ្ឋចិនរស់ក្នុងជីវិតដ៏ប្រសើរបំផុត។

តាមសម្តីនេះ គឺបានបង្ហាញនូវទំហំចិត្តនៃក្តីស្រឡាញ់របស់លោកចំពោះប្រជាពលរដ្ឋធំជាងមហាសាគរទៅទៀត។ ព្រោះតែប្រធានាធិបតីទី៧របស់ចិនរូបនេះ មានទឹកចិត្តស្រឡាញ់ចំពោះពលរដ្ឋលោកធំធេងបែបនេះហើយ ទើបរាល់សកម្មភាពរបស់លោកត្រូវបានតម្កល់ប្រយោជន៍ និងជនជាតិចិនជាចម្បងជានិច្ច។

ការដឹកនាំជាមួយទឹកចិត្តស្រឡាញ់ជាតិ និងពលរដ្ឋខ្លួនដ៏ធំធេង បានធ្វើឲ្យប្រធានាធិបតីរូបនេះ ក្លាយជាប្រធានាធិបតីដ៏មានប្រជាប្រិយ និងឥទ្ធិពលមិនចាញ់លោក តេង ស៊ាងភីង នោះឡើយ។

មិនថាជាបុគ្គលិកក្រុមហ៊ុន ឬ ជាមន្ត្រីនោះឡើយ ប្រសិនបើអ្នកចង់ឲ្យការបម្រើរបស់អ្នកបានល្អ គឺត្រូវផ្តល់ក្តីស្រឡាញ់ចំពោះស្ថាប័ននោះឲ្យបានខ្លាំង ទើបការបម្រើបានប្រសើរ។ ដូចនេះមន្ត្រីកម្ពុជា បើចង់ក្រសោបបានបេះដូងពលរដ្ឋខ្មែរ ត្រូវតែផ្តល់ក្តីស្រឡាញ់របស់អ្នកចំពោះគាត់ឲ្យបានធំ។ តែក្តីស្រឡាញ់ជាក្តីស្រឡាញ់ចេញពីបេះដូង មិនមែនជាការស្រឡាញ់បោកប្រាស់នោះឡើយ។

ពេលដែលអ្នកស្រឡាញ់ជាតិ និងពលរដ្ឋខ្លាំង អ្នកប្រាកដជាប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យជាតិកាន់តែរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែប្រសើររួចផុតពីទុក្ខលំបាកទាំងឡាយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print