តុលាការ​ពុំ​ទាន់​បញ្ចប់​ការ​សាកសួរ​ក្រុម​ចាប់​ជំរិត​២៩នាក់​

ចែករំលែក៖

ភ្នំពេញ​៖លោក​ងិន​ ពេជ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៩​ ខែ​កុម្ភៈ​ នេះ​ ពុំ​ទាន់​បញ្ចប់​ការ​សាកសួរ​ក្រុម​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន​២៩នាក់​ ទេ​ ដោយ​ក្រុម​ជនសង្ស័យ​ទាំង​អស់​ត្រូវ​បញ្ជូន​ទៅ​ទី​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ វិញ​ ។ ។ មន្ត្រី​តុលាការ​ថ្លែង​ថា​ ជនសង្ស័យ​ទាំង​អស់​មាន​ជនជាតិ​ចិន​៤នាក់​ និង​ ជនជាតិ​ថៃ​២៥នាក់​។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ថ្លែង​ថា​ ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតតាមប្រព័ន្ធ អ៊ីនធឺណិត​នៅពីរគោលដៅនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។

នាយឧត្តមសេនីយ៍បញ្ជាក់ទៀតថា សមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនមេក្លោងចាប់ជំរិតចាប់ប្រព័ន្ធ Internet ២នាក់ប្តីប្រពន្ធ ដែលជាជនជាតិចិនតៃវ៉ាន់កំពុងរត់គេចខ្លួន ដែលមេក្លោងទាំង២នាក់ ប្តីប្រពន្ធនេះ មានដីកាឱ្យចាប់ខ្លួនពីតុលាការប្រទេសថៃផងដែរ។ មេបញ្ជាការអាវុធហត្ថរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីបង្ក្រាបទាំង២ករណីនេះរួច កម្លាំងអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ បទល្មើសនេះបន្តទៀត ហើយករណីបង្ក្រាបនេះ អាចចាត់ទុកថា ជាលើកទី១ ដែលមានជនជាតិថៃ ចូលរួមក្នុងបទល្មើសចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធ អ៊ីនធឺណិត​ដែលកន្លងមកធ្លាប់តែមានជនជាតិចិន ដែលប្រព្រឹត្តបទល្មើសជំរិតទារប្រាក់នេះ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print