ភ្នំពេញ៖ នារីម្នាក់ត្រូវបានជិះម៉ូតូឌ្រឹមមួយគ្រឿងមករកសង្សារត្រូវបានជនសង្ស័យម្នាក់វាយប្លន់យកម៉ូតូ តែមិនបានម្រេចត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរ ។
កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះលោកប្រធានភូមិ ផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ តែពេលសមត្ថកិច្ចចុះមកដល់បែរជាថា ជាករណីប្រឡែងគ្នាលេងទៅវិញ។
តាមសំដីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅមុនពលកើតហេតុ រួបគបានចេញពីផ្ទះនៅម្តុំផ្សារថ្មល់បត់ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C 9157 មករកសង្សារនៅកន្លែងកើតហេតុ ។ ខណៈមកដល់ឃើញបន្ទប់សង្សារខ្លួនបានចាក់សោរខាក្រៅ ពេលនោះរួបគេបានជិះម៉ូតូហួសប្រហែល២០ម៉ែត្រ ក៏ឈប់ម៉ូតូទូរស័ព្ទរកសង្សារ ភ្លាមនោះក៏មានជនសង្ស័យម្នាក់ដើរមកពីក្រោយហើយបានមកគំរាមឲ្យប្រគល់សោម៉ូតូទៅគេ តែខ្លួនមិនព្រមអោយ ក៏ប្រតាយប្រតប់គ្នា និងស្រែកអោយអ្នកជិតខាងជួយ ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរចេញមកអន្តរាគមន៍ ទើបជនសង្ស័យគេចខ្លួនបាត់។
សាក្សីដដែលបានបន្តថា បន្ទាប់ពីកើតហេតុអស់រយៈពេលជិត៣ម៉ោង ទើបគេសង្កេតឃើញសមត្ថកិច្ច២នាក់បានចុះមកដល់ចំណុចកើតហេតុ និងសួរនាំជនរងគ្រោះ ខណៈនារីរងគ្រោះបានរៀបរាប់ពីហេតុការណ៍ដែលកើតឡើងរួច សមត្ថកិច្ចបានប្រាប់ទៅជនរងគ្រោះកុំអោយទៅពាក្យបណ្តឹង ព្រោះដោយសារតែ សមត្ថកិច្ចថានេះជារឿងប្រឡែងគ្នាលេងទៅវិញ ។ ទាក់ទងនឹងករណីនេះ ប្រជាពលរដ្ឋដែលនៅក្បែរបានរិះគន់ទៅលើសមត្ថកិច្ចយ៉ាងខ្លាំង ដោយសារតែមានករណីប្លន់ហើយ តែបែរជាសមត្ថកិច្ចថាជារឿងប្រឡែងគ្នាទៅវិញ ។
អ្វីដែលមិនគួរអោយជឿរនោះ គេមិនបានង្កេតឃើញលោក ជា នឹម ប្រធានភូមិគោកចំបក់ សង្កាត់ចោមចៅ ចេញមកអន្តរាគមន៍នោះទេ ទាំងហេតុការណ៍នេះកើតឡើងនៅមុខផ្ទះលោកក៏ដោយ។ ប្រជាពលរដ្ឋបានសំណូមពរដល់លោកអធិការខណ្ឌពោធិ៍សែនជ័យ សួមជួយអោយមន្ត្រីក្រោមឱវាតពិនិត្យមើលកន្លែងកើតហេតុខាងលើផង ព្រោះទីនោះគឺជាកន្លែងដែលអនាធិបតេយ្យយ៉ាងខ្លាំង។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមតែអង្គុយយំ ព្រោះមានការភិតភ័យយ៉ាងខ្លាំងដោយករណីប្លន់នេះមិនដែលកើតឡើងចំពោះរួបគេ ។ គួរបញ្ជក់ផងដែថា នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ តែងតែកើតករណីប្លន់ជាញឹកញាប់ តែសមត្ថកិច្ចមិនដែលបង្ក្រាប់បានម្តងណាឡើយ ៕
ដោយ៖ សុខា សែនជ័យ