ព្រឹទ្ធសភា​សម្រេច​អនុម័ត​ជា​ឯក​ច្ឆ័​ន ចំពោះ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​

ចែករំលែក៖

​ភ្នំពេញ៖ ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ព្រឹក​មិញ​នេះ ដែល​ដឹកនាំ​ដោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​, អង្គ​ព្រឹទ្ធសភា​ទាំងមូល បានសម្រេច​អនុម័ត​ជា​ឯក​ច្ឆ័​ន នូវ​សំឡេង ៤៥​លើ​៤៥ ចំពោះ សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបន្ថែម​ទោស​លើ​ការប្រមាថ​ព្រះមហាក្សត្រ​។​

​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបន្ថែម​ទោស​លើ​ការប្រមាថ​ព្រះមហាក្សត្រ ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ កន្លងទៅ​។​

​ច្បាប់​នេះ​បាន​ចែងថា «ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ០១​ឆ្នាំ ទៅ​០៥​ឆ្នាំ និង​ពិន័យ​ជា​ទឹកប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល»​។ ចំពោះ​នីតីបុគ្គល​ក៏​អាច​ត្រូវបាន​ផ្ត​នា្ទ​ទោសពិន័យ​ជា​ប្រាក់ ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​បន្ថែម​មួយ ឬ​ច្រើន ក្នុងករណី​ដែល​តុលាការ​រកឃើញថា​មាន​ពិរុទ្ធភាព​ពាក់ព័ន្ធ​នឹង​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​

​គួរ​បញ្ជាក់ផងដែរថា៖ នៅ​ព្រឹក​មិញ​នេះ ព្រឹទ្ធសភា​បានសម្រេច​អនុម័ត​ច្បាប់​ចំនួន​៤ ដែល​រួមមាន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការបន្ថែម​ទោស​លើ​ការប្រមាថ​ព្រះមហាក្សត្រ​, សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ អភិវឌ្ឍន៍​កម្ពុជា​វៀតណាម​៕​

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print