​នារីម្នាក់រត់ចេញពីបន្ទប់ជួល រួចថាមានគេចាប់រំលោភ ស្រាតខោដល់ក្បាលជង្គង់ និងចាប់លិឌប្រដាប់ភេទ …ចុងក្រោយចប់រឿងត្រឹមខាងប្រុសអុជធូបស្បថថាមិនបានរំលោភ បើរំលោភមែនសូមអោយស្លាប់ដោយតន់ហន់…?

ចែករំលែក៖

ភ្នំពេញ ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពី នារី​ម្នាក់បានឆោឡោរត់ចេញពីបន្ទប់និងស្រែកថាគេចាប់រំលោភ ខណះមកពីស្រុករកការងារធ្វើតែមិនទាន់បានផងក៏សុំបន្ទប់មិត្តភ័ក្ត្រគូដណ្តឹងស្នាក់នៅពេលដែលកំពុងលង់លក់ស្រាប់តែឃើញមានបុរសម្នាក់មកនៅពីលើនិងសម្រាតខោដល់ជង្គង់គំរាមមិនឲ្យស្រែកតែនាងរើបំរាស់រួមបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង​០៣​រសៀល ថ្ងៃ​ចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​បន្ទប់​ជួល​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ ​ ជន​រង​គ្រោះ​មានឈ្មោះ ព​.​ស​.​ឃ ភេទ​ស្រី អាយុ​២០​ឆ្នាំ ទើប​មក​រក​ការងារ​ធ្វើ​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ឈា សារី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ដើរ​តាម​ម៉ាស៊ីន​ច្រូតស្រូវ មានស្រុក​កំណើត​នៅ​ភូមិ​ភូមិ​ព្រែក​តា​ម៉ុ​ក ឃុំ​ជ្រៃ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា ៖នៅ​មុន​ពេល​កើតហេតុ បានមករកការងារធ្វើដោយមិនទាន់រកបាន ហើយគ្មានកន្លែងស្នាក់នៅទើប ​គូ​ដណ្តឹង​របស់​នាង​ដែល​បាន​ស្គាល់ស្ត្រីម្នាក់រស់នៅ​ភូមិ​របង​ជាមួយ​គ្នា​ ហើយក៏បាន​ជូន​នាង​ទៅ​សុំ​បន្ទប់ដើម្បីស្នាក់នៅបណ្ណោះអាសន្នសិនដោយស្នាក់នៅក្នុងបន្ទប់នោះមានគ្នាចំនួន​សរុប​ទាំងអស់​៥​នាក់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀតថា៖ លុះមកដល់ ​ថ្ងៃ​កើតហេតុ ប្រពន្ធ​ជនសង្ស័យ និង​បងប្អូន​ទៅ​ធ្វើការ​អស់ នៅ​សល់​តែ​ជនសង្ស័យ និង​រូបនាង​នៅ​ក្នុង​បន្ទប់​តែ​២​នាក់ ដោយ​ជនសង្ស័យ​អង្គុយ​ចុច​ទូរស័ព្ទ ចំណែក​រូប​នាង​ពេល​ហូប​បាយ​រួច​ហើយ បាន​ដេក​នៅ​ជិត​មាត់ទ្វារ​បន្ទប់​ដោយ​ស្លៀកខោ ពេល​នោះ​នាង​កំពុងតែ​ដេក​លង់លក់​ស្រាប់តែ​ជនសង្ស័យ​បាន​មក​សើយ​អាវ​ឡើង​លើ និង​ចាប់​សម្រាត​ខោ​ដល់​ក្បាលជង្គង់​ហើយ​បាន​គំរាម​នាង​ថា «​កុំ​ប្រាប់​នរណា​គេ ប្រយ័ត្ន​គាត់​ចាក់​សម្លាប់​ចោល​» ហើយ​នៅ​ពេល​នោះ​ដែល​ជនសង្ស័យ​ខាងលើ​បាន «​ចាប់​លិឍ​ប្រដាប់​ភេទ​» ធ្វើ​ឲ្យ​នាង​មានការ​ភិតភ័យ បាន​ស្ទុះ​ប្រតាយប្រតប់ ហើយ​រត់​ចេញ​ក្រៅ ហើយ​បាន​ទូរស័ព្ទ​ហៅ​ឪពុក​នាង និង​គូ​ដណ្តឹង​នាង មក​ដល់​ប្រាប់​តាម​ដំណើ​ររឿង​នៅ​ពេល​ប្រាប់​ទៅ​ឪពុក និង​គូ​ដណ្តឹង​នាង ហើយ​ជនសង្ស័យ​ឆ្លើយ​បដិសេធ​ថា «​គេ​មិន​បាន​ប៉ុនប៉ង​ចាប់រំលោភ​នាង​ឡើយ​» ។

បើ​តាម​សម្ដី​ជនសង្ស័យ​បាន​សារភាព​ថា នៅ​មុន​កើតហេតុ រូប​គាត់​កំពុង​មើល​ទូរស័ព្ទ​ក្នុង​បន្ទប់។ ចំណែក​ជន​រង​គ្រោះ​ដេក​នៅ​ជិត​មាត់ទ្វារ​បន្ទប់ ហើយ​គាត់​ដើរ​ចេញ​មិន​រួច បន្ទាប់​មក​គាត់​បាន​លើកជើង​នាង​ចេញ ដើម្បី​ដើរ​ចេញ​ទៅ​ក្រៅ នៅ​ពេល​នោះ​ដែល ជន​រង​គ្រោះ​បាន​ចោទប្រកាន់​គាត់​ថា «​ចាប់រំលោភ​នាង​» ។

ក្រោយមកបុរសជា​ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ប្រពន្ធ​គាត់​ដែល​កំពុងធ្វើការ​រោងចក្រ​ឲ្យ​ត្រលប់​មក​ភ្លាម​ៗ​ផង​ដែរដើម្បីដោះស្រាយ តែ​ដោះស្រាយ​មិន​ចេញ​ក៏​បាន​នាំ​គ្នា​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ ដើម្បី​ឲ្យ​សុំការអន្តរាគមន៍ ពីសមត្ថកិច្ច ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​សួរនាំ និង​ដោយ​មិន​មាន​សាក្សី​បំភ្លឺ ហើយ​នៅ​លើ​ខ្លួនប្រាណ​នារី​រង​គ្រោះ​មិន​មាន​ស្នាម​នៅ​លើ​ខ្លួន ចំណែក​ជនសង្ស័យ​សុខចិត្ត​ព្រម​ស្បថ​ក៏​ព្រម​ដែរ នៅ​ពេល​នោះ​ជន​រង​គ្រោះ​បដិសេធ​មិន​ប្តឹងប្តល់ ដោយ​ឲ្យ​ជន​រង​គ្រោះ​ស្បថ​នៅ​មុខ​លោកយាយ​ទូល​ក្អម ស្ថិត​នៅ​មុខ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ដែល​គេ​មាន​ជំនឿ​ថា​ស័ក្ដិសិទ្ធិ ដោយ​ជនសង្ស័យ​ហ៊ាន​ស្បថ​ថា «​បើ​គាត់​ប៉ុនប៉ង​រំលោភ​ពិតមែន​សូម​ឲ្យ​លោកយាយ​ទូល​ក្អម​កាច់​បំបាក់​.​ក និង​ឡាន​បុក​ស្លាប់​ទាន់ហន់​» ។ បន្ទាប់​ពី​ស្បថស្បែ​ចប់ ហើយ​ក៏​បាន​នាំ​គ្នា​ត្រលប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ប្តឹងប្តល់​ទេ ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print