ភ្នំពេញ ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពី នារីម្នាក់បានឆោឡោរត់ចេញពីបន្ទប់និងស្រែកថាគេចាប់រំលោភ ខណះមកពីស្រុករកការងារធ្វើតែមិនទាន់បានផងក៏សុំបន្ទប់មិត្តភ័ក្ត្រគូដណ្តឹងស្នាក់នៅពេលដែលកំពុងលង់លក់ស្រាប់តែឃើញមានបុរសម្នាក់មកនៅពីលើនិងសម្រាតខោដល់ជង្គង់គំរាមមិនឲ្យស្រែកតែនាងរើបំរាស់រួមបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង០៣រសៀល ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ព.ស.ឃ ភេទស្រី អាយុ២០ឆ្នាំ ទើបមករកការងារធ្វើស្នាក់នៅបន្ទប់ជួលភូមិកើតហេតុខាងលើ ។ ចំណែកជនសង្ស័យមានឈ្មោះ ឈា សារី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដើរតាមម៉ាស៊ីនច្រូតស្រូវ មានស្រុកកំណើតនៅភូមិភូមិព្រែកតាម៉ុក ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយប្រាប់ថា ៖នៅមុនពេលកើតហេតុ បានមករកការងារធ្វើដោយមិនទាន់រកបាន ហើយគ្មានកន្លែងស្នាក់នៅទើប គូដណ្តឹងរបស់នាងដែលបានស្គាល់ស្ត្រីម្នាក់រស់នៅភូមិរបងជាមួយគ្នា ហើយក៏បានជូននាងទៅសុំបន្ទប់ដើម្បីស្នាក់នៅបណ្ណោះអាសន្នសិនដោយស្នាក់នៅក្នុងបន្ទប់នោះមានគ្នាចំនួនសរុបទាំងអស់៥នាក់ ។
ប្រភពដដែលបានបន្តទៀតថា៖ លុះមកដល់ ថ្ងៃកើតហេតុ ប្រពន្ធជនសង្ស័យ និងបងប្អូនទៅធ្វើការអស់ នៅសល់តែជនសង្ស័យ និងរូបនាងនៅក្នុងបន្ទប់តែ២នាក់ ដោយជនសង្ស័យអង្គុយចុចទូរស័ព្ទ ចំណែករូបនាងពេលហូបបាយរួចហើយ បានដេកនៅជិតមាត់ទ្វារបន្ទប់ដោយស្លៀកខោ ពេលនោះនាងកំពុងតែដេកលង់លក់ស្រាប់តែជនសង្ស័យបានមកសើយអាវឡើងលើ និងចាប់សម្រាតខោដល់ក្បាលជង្គង់ហើយបានគំរាមនាងថា «កុំប្រាប់នរណាគេ ប្រយ័ត្នគាត់ចាក់សម្លាប់ចោល» ហើយនៅពេលនោះដែលជនសង្ស័យខាងលើបាន «ចាប់លិឍប្រដាប់ភេទ» ធ្វើឲ្យនាងមានការភិតភ័យ បានស្ទុះប្រតាយប្រតប់ ហើយរត់ចេញក្រៅ ហើយបានទូរស័ព្ទហៅឪពុកនាង និងគូដណ្តឹងនាង មកដល់ប្រាប់តាមដំណើររឿងនៅពេលប្រាប់ទៅឪពុក និងគូដណ្តឹងនាង ហើយជនសង្ស័យឆ្លើយបដិសេធថា «គេមិនបានប៉ុនប៉ងចាប់រំលោភនាងឡើយ» ។
បើតាមសម្ដីជនសង្ស័យបានសារភាពថា នៅមុនកើតហេតុ រូបគាត់កំពុងមើលទូរស័ព្ទក្នុងបន្ទប់។ ចំណែកជនរងគ្រោះដេកនៅជិតមាត់ទ្វារបន្ទប់ ហើយគាត់ដើរចេញមិនរួច បន្ទាប់មកគាត់បានលើកជើងនាងចេញ ដើម្បីដើរចេញទៅក្រៅ នៅពេលនោះដែល ជនរងគ្រោះបានចោទប្រកាន់គាត់ថា «ចាប់រំលោភនាង» ។
ក្រោយមកបុរសជាជនសង្ស័យបានទូរស័ព្ទហៅប្រពន្ធគាត់ដែលកំពុងធ្វើការរោងចក្រឲ្យត្រលប់មកភ្លាមៗផងដែរដើម្បីដោះស្រាយ តែដោះស្រាយមិនចេញក៏បាននាំគ្នាទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីឲ្យសុំការអន្តរាគមន៍ ពីសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសួរនាំ និងដោយមិនមានសាក្សីបំភ្លឺ ហើយនៅលើខ្លួនប្រាណនារីរងគ្រោះមិនមានស្នាមនៅលើខ្លួន ចំណែកជនសង្ស័យសុខចិត្តព្រមស្បថក៏ព្រមដែរ នៅពេលនោះជនរងគ្រោះបដិសេធមិនប្តឹងប្តល់ ដោយឲ្យជនរងគ្រោះស្បថនៅមុខលោកយាយទូលក្អម ស្ថិតនៅមុខប៉ុស្តិ៍នគរបាលចោមចៅ៣ ដែលគេមានជំនឿថាស័ក្ដិសិទ្ធិ ដោយជនសង្ស័យហ៊ានស្បថថា «បើគាត់ប៉ុនប៉ងរំលោភពិតមែនសូមឲ្យលោកយាយទូលក្អមកាច់បំបាក់.ក និងឡានបុកស្លាប់ទាន់ហន់» ។ បន្ទាប់ពីស្បថស្បែចប់ ហើយក៏បាននាំគ្នាត្រលប់ទៅផ្ទះវិញដោយមិនបានប្តឹងប្តល់ទេ ៕
ដោយ៖ សុខាសែនជ័យ