ដេប៉ូនិងស្ថានីយប្រេងឥន្ធនៈចំនួន៦ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តកំពង់ធំរកឃើញមិនគ្រប់លីត្រនិងខុសស្តង់ដារ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ធំ នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានសហការ ជាមួយក្រុម រថយន្តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈចំនួន ៩តាមដេប៉ូ​ និងស្ថានីយនានាក្នុងខេត្ត បានរកឃើញ ដេប៉ូ៦ និងស្ថានីយ លក់មិនគ្រប់លីត្រ ខុសស្តង់ដារ និងគ្មានគុណភាព។

មន្ត្រីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងសាខាកាំកុងត្រូលខេត្តកំពង់ធំ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈ តាមដេប៉ូ និងស្ថានីយប្រេងនានាក្នុងខេត្ត ដោយបានពិនិត្យ ៩ស្ថានីយ ហើយមាន ៦ដេប៉ូ និងស្ថានីយមិនត្រឹមត្រូវ ដែលក្នុងនោះ ៤ស្ថានីយខុសបរិមាណ និង២ស្ថានីយទៀតខុសគុណភាព និងបរិមាណ។

ក្រុមការងារបានឲ្យម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ធ្វើកិច្ចសន្យាជាលើកទីមួយ ឲ្យកែប្រែបរិមាណគុណភាព។

​លោក លៀង​សុភា បានផ្ដល់បទសម្ភាសតាម ទូស័ព្ទថា លោកពិតជាបានរកឃើញឌឺប៉ូមួយចំនួន​ មានភាពមិនប្រក្រតីពិតមែន តែលោកនៅមិនទាន់បង្ហាញ ទីតាំងឌឺប៉ូទាំងនោះទេ ទុកឪកាស ឲ្យម្ចាស់ដេប៉ូទាំងនោះ​កែខ្លួន និងធ្វើកិច្ចសន្យា រៀបចំឲ្យមានភាពត្រឹមត្រូវឡើងវិញ តែករណីរកឃើញភាពមិនប្រក្រតីលើកក្រោយទៀត និងអាចប្រឈមមុខនឹងបិទដេប៉ូ និង ដកអាជ្ញាប័ណ្ណ​មិនឲ្យធ្វើអាជីវកម្ម ៕ ប៊ុន រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print