ក្រុមប្រឹក្សាខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី២

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រឹក្សាខណ្ឌសែនសុខបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី២ អញ្ជើញចូលរួមដោយ លោកស្រី ឈាន សុខេន ប្រធានស្តីទីក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ និងសមាជិកអង្គប្រជុំ ដោយមានរបៀបវារៈប្រជុំចំនួន ០៥ ចំណុចដូចខាងក្រោម ៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី ៤៤ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការអនុវត្តរបស់រដ្ឋបាលខណ្ឌ ។
៣-ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សំរាប់ផ្តល់ជូនមន្រ្តី និងបុគ្គលិករដ្ឋបាលខណ្ឌប្រចាំខែមករា ឆ្នាំ២០១៨ ។
៤-ស្តាប់របាយការណ៍ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខណ្ឌ
៥-បញ្ហាផ្សេងៗ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print