ប្រធានាធិបតីដូណាលត្រាំចុះហត្ថលេខា លើច្បាប់តម្លើងពន្ធ ដែកនិងអាលុយមីញ៉ូមជាផ្លូវការ

ចែករំលែក៖

ក្រោយមានការវិវាទជាច្រើន​នាពេលកន្លងមក នៅពេលនេះប្រធានាធិបតីអាមេរិកដូណាលត្រាំ បានចុះហត្ថលេខាលើច្បាប់​ តម្លើងពន្ធដែកថែប និង អាលុយមីញ៉ូម ជាផ្លូវការ លើកលែងតែប្រទេសមិស៊ីកូ និង កាណាដា ។

ច្បាប់ខាងលើនឹងមានប្រសិទ្ធិភាព ក្នុងរយៈ​១៥ថ្ងៃ ខាងមុខ ។
ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានប្រកាសថា «វិស័យឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកខ្លាំង​ គឺជាចំណុចសំខាន់បំផុត សម្រាប់សន្តិសុខ សេដ្ឋកិច្ចជាតិអាមេរិក ។ យើងគ្មានដែកថែប យើងមិនមានប្រទេសឡើយ»។
ការលើកឡើង ពន្ធ ដល់ប្រទេសកាណាដា និងមិចស៊ីកូ គ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ អាមេរិកអាចនឹងផ្លាសប្តូរវិញអាស្រ័យទៅលើប្រទេសទាំងពីរ។
សកម្មភាពរបស់លោកត្រាំ បង្កឲ្យមានវិវាទយ៉ាងខ្លាំង រវាងរដ្ឋាភិបាលនិងគណបក្សសាធារណរដ្ឋ ក្នុងនោះមានសមាជិករដ្ឋសភា ១០៧រូប បានចុះហត្ថលេខាលើលិខិតមួយច្បាប់ប្រឆាំងនិងការសម្រេចរបស់លោកត្រាំ ។ កន្លងមក ប្រធានគណកម្មការសេដ្ឋកិច្ចជាតិ​លោក​ Gary Cohn និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកត្រាំបានលាលែងពីតំណែងដោយសារតែវិវាទ នៅក្នុងការតម្លើងពន្ធខាងលើ។
យោងតាម​បញ្ជាថ្មីនេះ សហរដ្ឋអាមេរិក​នឹងតម្លើងពន្ធ ២៥ភាគរយ លើការនាំចូល​ដែកថែប និង ១០ភាគរយ លើ​អាលុយមីញ៉ូម ខណៈកាណាដា និងមិចស៊ីកូ ត្រូវបានលើកលែង​ពីគោលនយោបាយ​នេះ តាមការតម្រូវដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរីអាមេរិក​ខាងជើង ឬហៅ​កាត់ថា NAFTA។ ជាមួយគ្នានោះដែរ ថ្លែងនៅឯពិធី​ចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍​នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានិយាយថា លោកនឹងធ្វើការ​ចរចាឡើងវិញ​នូវ កិច្ចព្រមព្រៀង NAFTA ហើយ​ថាអ្វីដែល ធ្វើនៅពេល​នេះអាច នឹងធ្វើឱ្យសហរដ្ឋអាមេរិក​ដឹងច្បាស់ពី​មិត្តពិតប្រាកដ និងដើម្បី​ការពារសន្តិសុខជាតិ​អាមេរិក។
គួរបញ្ជាក់ថា ការតម្លើងពន្ធ​លើដែកថែប និងអាលុយមីញ៉ូម នឹងចូលជាធរមាន​ក្នុងរយៈពេល ១៥ថ្ងៃ រាប់ពីថ្ងៃចុះហត្ថលេខា ប៉ុន្តែចិន និងបណ្ដា​ប្រទេស​មួយចំនួន ដែលពឹងផ្អែក​លើទីផ្សារ​អាមេរិក សន្យាថា នឹងចាត់វិធានការ​ឆ្លើយតប បើសិនជាការ តម្លើងពន្ធនេះ​ប៉ះពាល់ដល់ពាណិជ្ជកម្ម​របស់ពួកគេ។
ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានលើកឡើងថា សកម្មភាពខាងលើរបស់លោកត្រាំ និងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក ប្រឈមនិងគ្រោះថ្នាក់តែប៉ុណ្ណោះ នៅពេលដែលប្រទេសផ្សេងទៀត នឹងវាយបកទៅលើអាមេរិក ជុំវិញការតម្លើងពន្ធខាងលើ ។
ប្រទេសតំបន់អឺរ៉ុបដែលជាសម្ព័ន្ធ របស់អាមេរិក ក៏ទទួលរងនៅការតម្លើងពន្ធខាងលើរបស់លោកត្រាំផងដែរ មិនតែប៉ុណ្ណោះក៏បានតម្លើងពន្ធនាំចូលរថយន្តពីអឺរ៉ុបទៀតផង។ ប្រទេសអឺរ៉ុប ក៏បានជួបពិភាក្សាគ្នា ដើម្បីវាយបកទៅលើអាមេរិកវិញ ដោយអឺរ៉ុប​ ក៏នឹងតម្លើងពន្ធ ផលិតផលនាំចូលពីអាមេរិក ខ្ពស់ផងដែរ។
ចំណុចទាំងនោះហើយគឺជាក្តីបារម្ភពីសង្គ្រាម ពាណិជ្ជកម្មកើតឡើង ពេលនោះប្រទេសក្រីក្រ នឹងត្រូវប្រឈមវិប្តិកាន់តែខ្លាំង បង្ករឲ្យមានគ្រោះថ្នាក់ផ្សេងៗកើតឡើង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print