សារព័ត៌មានFox newsបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង Chung Eui Yong កាលពីយប់ថ្ងៃទី ៨ខែមីនា បានប្រកាសនៅលិខិតអញ្ជើញ របស់មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន ទៅកាន់ប្រធានាធិបតីដូណាលត្រាំ។ លោក Chung បានប្រកាសពីការសន្យារបស់មេដឹកនាំគីមជុងអ៊ុន ក្នុងការផ្អាក់សកម្មភាពសាកល្បងកាំជ្រួចមីស៊ីលនិងបរមាណូ។
តាមសារព័ត៌មានខាងលើ លោក Chung បានបញ្ជាក់ថា៖ ការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូង នឹងបន្តធ្វើឡើងនៅខែមេសា ដូចការគ្រោងទុក។ កន្លងមកសារព័ត៌មាន(ស៊ីអ៊ិនអ៊ិន)បានផ្សាយថា៖ មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុនបាន បានផ្ញើលិខិតផ្ទាល់ដែលទៅកាន់ប្រធានាធិបតីអាមេរិកដូណាលត្រាំ បង្ហាញពីគោលបំណងរបស់កូរ៉េខាងជើង ។
ប្រធានាធិបតីអាមេរិកដូណាលត្រាំនិង គីមជុងអ៊ុន នឹងជួបពិភាក្សាគ្នានៅខែឧសភា។
អ្នកនាំពាក្យសេតវិមាន បានប្រកាសនៅក្នុងសន្និសីទកា សែត ក្រោយជំនួបរវាង ប្រធានការិយាល័យសន្តិសុខ Phognf និង លោក Chung Eui Yong បានប្រកាសឲ្យដឹងថា៖ ប្រធានាធិបតីដូណាលត្រាំ បានទទួលនៅការអញ្ជើញជួបពិភាក្សា របស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ហើយជំនួបនោះអាចនឹងធ្វើឡើងនៅថ្ងៃណាមួយ ក្នុងអំឡុងពេលនេះរហូតដល់ខែឧសភា ឆ្នាំ២០១៨។
ចំណែក ប្រធានព័ត៌មានរបស់សេតវិមានអាមេរិក Sarah Sanders បានប្រកាសថា « ប្រធានាធិបតីដូណាលត្រាំ បានវាយតម្លៃខ្ពស់ នៅក្នុងជំនួបរវាងគណប្រតិភូកូរ៉េខាងត្បូង និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។ ប្រធានាធិបតីដូណាលត្រាំនឹងទទួលនៅការអញ្ជើញរបស់គីមជុងអ៊ុន ហើយនឹងកំណត់ពេលវេលាច្បាស់លាស់មួយ ដើម្បីជួបពិភាក្សា។ យើងកំពុងរងចាំកូរ៉េខាងជើង បោះបង់អាវុធបរមាណូ ក្នុងពេលរងចាំ រាល់ការដាក់ គំនាបដោយទណ្ឌកម្មនៅតែបន្តរក្សាដដែល។
សារព័ត៌មានCNN បានផ្សាយថា៖ ការប្រកាសខាងលើ ក្រោយពេល មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានធ្វើការអញ្ជើញ ប្រធានាធិបតីដូណាលត្រាំ តាមរយៈមន្ត្រីកូរ៉េខាងត្បូង ។ប្រសិនបើ មានជំនួបពិភាក្សាកើតឡើងនោះ ប្រធានាធិបតីអាមេរិកដូណាលត្រាំគឺជា មេដឹកនាំអាមេរិកដំបូងគេ ជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង។ នេះជាជំហានវិជ្ជមាន ក្នុងទំនាក់ទំនងការបរទេស បើទោះបីមិនទាន់ដឹងថា មានលទ្ធផលបែបណានោះក្តី។
ប្រធានាធិបតីអាមេរិកដូណាលត្រាំប្រកាសថានឹងពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែ ទីក្រុងព្យុងយ៉ាងត្រូវតែមានឆន្ទះនៅក្នុងការបោះបង់អាវុធបរមាណូ។ កន្លងមកកូរ៉េខាងជើង បានប្រកាសថា អាវុធបរមាណូមិនសំខាន់ចំពោះកូរ៉េខាងជើងនោះឡើយ នៅពេលដែលសន្តិសុខត្រូវបានធានានោះ៕
ដោយ៖ មែវ សាធី