លោកបណ្ឌិត ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​លោក​មិន​ឯកភាព​ឱ្យ​ខេត្ត​ជាប់​មាត់​សមុទ្រ​កម្ពុជា ​ក្លាយ​ទៅ​ជា​ម៉ាកាវ បាលី ​ឬ​ឡាំង​កា​វី អ្វី​នោះ​ទេ ព្រោះ​វា​ជា​របស់​ខ្មែរ ក្រុង​ព្រះ​សីហនុ​នៅ​តែ​ក្រុង​ព្រះ​សីហនុ

ចែករំលែក៖

ភ្នំពេញ៖​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សណ្ឋាគារ ជី​ង​កាន ក្នុង​ខេត្ត​ព្រះសីហនុ ​ នាយរង​សេវា​ធិ​ការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក ហ៊ុន ម៉ាណែត ​បាន​បញ្ជាក់​ថា​ខេត្ត​ព្រះ​សីហនុ ​មិន​អាច​បាត់​បង់​អត្តសញ្ញាណ​របស់​ខ្លួន​បាន​ឡើយ ​បើ​ទោះ​ជា​មាន​ការ​បង្កើន​សក្តានុពល​អភិវឌ្ឍ​យ៉ាង​ណា​ក៏​ដោយ។លោក​យល់​ស្រប​​ថា​ការ​យក​គំរូ​ល្អ​ៗ​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ម៉ាកាវ ​ឬ​កោះ​បាលី ​គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​បំបាត់​អត្តសញ្ញាណ​របស់​ខេត្ត​ខ្មែរ​មួយ​នេះ​ទេ។
តម្លៃ​ខេត្ត​ព្រះ​សីហនុ ​ពិត​ជា​ខ្ពស់​ខ្លាំង​សម្រាប់​កម្ពុជា។ ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ​មាន​លក្ខណៈ​ពិសេស​ស្រាប់ ​ទៅ​ថ្ងៃ​អនាគត​វា​នឹង​ផ្ដល់​សេដ្ឋកិច្ច​ខ្លាំង​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print