ភ្នំពេញ៖នៅក្នុងពិធីបើកការដ្ឋានសាងសង់សណ្ឋាគារ ជីងកាន ក្នុងខេត្តព្រះសីហនុ នាយរងសេវាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាខេត្តព្រះសីហនុ មិនអាចបាត់បង់អត្តសញ្ញាណរបស់ខ្លួនបានឡើយ បើទោះជាមានការបង្កើនសក្តានុពលអភិវឌ្ឍយ៉ាងណាក៏ដោយ។លោកយល់ស្របថាការយកគំរូល្អៗពីការអភិវឌ្ឍទីក្រុងម៉ាកាវ ឬកោះបាលី គឺជារឿងត្រឹមត្រូវ ប៉ុន្តែមិនមែនមានន័យថាបំបាត់អត្តសញ្ញាណរបស់ខេត្តខ្មែរមួយនេះទេ។
តម្លៃខេត្តព្រះសីហនុ ពិតជាខ្ពស់ខ្លាំងសម្រាប់កម្ពុជា។ ខេត្តជាប់មាត់សមុទ្រមួយនេះ មានលក្ខណៈពិសេសស្រាប់ ទៅថ្ងៃអនាគតវានឹងផ្ដល់សេដ្ឋកិច្ចខ្លាំងសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស៕
...
ដោយ៖ សហការី