«អាវុធក្រដាស»ស៊ីជម្រៅដល់ខួរឆ្អឹងរបស់ចិន ជាហេតុផលធ្វើឲ្យអាមេរិកដំឡើងងពន្ធខ្ពស់?

ចែករំលែក៖

បើនិយាយពីសេដ្ឋកិច្ចរបស់អាមេរិកគឺ ពិបាកមានប្រទេសណាមួយអាចតាមទាន់នៅពេលខ្លី ៤-១០ឆ្នាំខាងមុខ ដោយ​សារតែសេដ្ឋកិច្ចរបស់អាមេរិក គឺមានខ្ទង់ខ្ពស់ ដាច់គេទាំងអស់។ ការដំឡើងពន្ធមិនបានជួយដល់សេដ្ឋកិច្ចអាមេរិកប៉ុន្មានឡើយ ប៉ុន្តែអាមេរិកចាំបាច់ត្រូវតែធ្វើបែបនេះ បើទោះបីប្រទេសជាសម្ពន្ធមិត្តប្រឆាំងយ៉ាងណាក្តី ។  ក្រុមអ្នកឯកទេសវិភាគបាន លើកឡើងថា គោលដៅរបស់អាមេរិកគឺ រារាំង ប្រទេសមួយចំនួនដែលមានសេដ្ឋ កិច្ចរីកចម្រើនខ្ពស់អចគំរាមកំហែងដល់ មហាអំណាចទីមួយរបស់ខ្លួន នៅពេល អនាគត បើអាមេរិកមិនមានវិធានការ រា​ រាំងសេដ្ឋ​កិច្ចរបស់ប្រទេសទាំងនោះទេ។

ដូច្នេះ តើប្រទេសណាដែលជាគោល ដៅ របស់អាមេរិកនៅក្នុងការដំឡើងពន្ធនោះ គឺគ្មានប្រទេសណាក្រៅពីចិនឡើយ។ កន្លងមកក្រុមអ្នកឯកទេសរបស់អាមេរិក បានបង្ហាញពីក្តីបារម្ភថា ចិនកំពុងតែប្រើប្រាស់អាវុធសេដ្ឋកិច្ច ដើម្បីគ្រប់គ្រងពិភពលោកក្នុងនោះមានទាំងប្រទេសនៅក្បែរអាមេរិកផងដែរ។

ពេលថ្មីៗនេះមន្ត្រីយោធាជាន់ខ្ពស់ របស់អាមេរិកបានព្រមានថា ចិនកំពុងតែ ប្រើប្រាស់ទឹកប្រាក់ ធ្វើជាអាវុធដ៏មានប្រសិទ្ធភាពនៅលើពិភពលោក។ នៅពេលនេះ ចិនបានបង្កើនការទិញដីយុទ្ធសាស្ត្រនៅ ក្រៅប្រទេស ដើម្បីជួយដល់ចិន មានភាព ងាយស្រួលក្នុងវិស័យយោធា និងសេដ្ឋ កិច្ច។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៨ខែមីនា ឆ្នាំ២០១៨ មេបញ្ជាការកងទ័ពជើងទឹក អាមេរិកលោក Richard V Spencer បាននិយាយទៅកាន់តំណាងរាស្ត្រថា ការដែលចិន បង្កើនទិញដីនៅក្រៅប្រទេស បានធ្វើឲ្យលោកដេកមិនលក់ឡើយ។ លោក Spencer បន្តទៀតថា «ចិនមិនត្រឹមតែប្រើប្រាស់ប្រាក់ដើម្បីពង្រីកឥទ្ធិពលយោធា និងបច្ចេកវិទ្យារបស់ខ្លួនទេគឺ ថែមទាំងបង្កើនការដាក់ទុននៅលើពិភពលោកទៀតផង។ ជាការពិតណាស់ ចិនបាន ចំណាយប្រាក់ជាច្រើន ជួយដល់ប្រទេស ផ្សេងទៀត ក្នុងនោះមានតំបន់អឺរ៉ុបនិង អាមេរិកឡាទីន ដែលជាតំបន់មានសេដ្ឋ កិច្ចខ្ពស់ ។ចិនបានផ្តល់ជំនួយឥតសំណងផងនិងជំនួយរយៈពេលយូរ ក្នុងការអភិ វឌ្ឍផង។

កាលពីឆ្នាំ២០១៧ ចិនបានលុបចោលបំណុលដ៏ធំដល់ប្រទេសស្រីលង្កា ហើយ រដ្ឋាភិបាលទីក្រុង កូឡុំបូ បានអនុញ្ញាត ឲ្យក្រុមហ៊ុនចិន ជួលកំពង់ផែសមុទ្រ មានទីតាំងយុទ្ធសាស្ត្រល្អបំផុត ស្ថិតនៅទី ក្រុង Hambantota ក្នុងរយៈពេល៩៩ឆ្នាំ មានតម្លៃរហូតដល់ទៅ១,៤ ពាន់ ពាន់ លានដុល្លារ (១៤.០០០ ពាន់លានដុល្លារ ) នៅកំពង់ផែ ជាបណ្តាញនៅមហាសមុទ្រ ឥណ្ឌា ហើយអនុញ្ញាតឲ្យនាវាចម្បាំងរបស់ចិន ចូលទៅ បន្ថែមថាមពលនៅទីនោះ។ ក្រៅពីនេះនៅមាន ប្រទេសបង់ក្លាដែស និងប៉ាគីស្ថានផងដែរ ស្ថិតនៅក្នុងគម្រោង របស់ចិន។

ចិន ក៏បានចាប់ផ្តើមចូលទៅកាន់អឺរ៉ុប នៅពេលដែលក្រុមហ៊ុនចិន កំពុងតែគ្រប់គ្រងប្រមាណ១/១០នៃកំពង់ផែសមុទ្រនៅអឺរ៉ុប។ មេបញ្ជាការ កងទ័ពជើងទឹកវាយ ឡើងគោកអាមេរិក លោក Robert Neller បានព្រមានថា ចិនកំពុងតែលេងល្បែង មួយដ៏គ្រោះថ្នាក់សម្រាប់អាមេរិក។

លោក Robert Nellerបានបញ្ជាក់ ទៀតថា «ចិនមានប្រាក់មហាសាល ហើយបានបង្កើនការទិញ អាកាសយាន ដ្ឋាន កំពង់ផែ ពង្រីកឥទ្ធិពលជុំវិញពិភព លោក ។ ចិនចង់ទទួលបានជ័យជម្នះ ដោយមិនចាំបាច់ធ្វើសង្គ្រាម»។
ចិនក៏បានបង្កើនការចំណាយទៅលើ យោធា ចាប់តាំងពីឆ្នាំ២០០០មក ហើយពេលនេះស្ថិតនៅលំដាប់ទីពីរបន្ទាប់ពី អាមេរិក ដោយនៅក្នុងឆ្នាំនេះចិនបានបង្កើនការចំណាយរហូតដល់ទៅ១១ពាន់លាន ដុល្លារ សម្រាប់សកម្មភាពការពារជាតិ។

ក្រុមអ្នកវិភាគលើកឡើងថា ដោយសារ តែ ឥទ្ធិពលនៃ«អាវុធក្រដាស»ស៊ីជម្រៅ ដល់ខួរឆ្អឹងរបស់ចិន បានធ្វើឲ្យថ្នាក់ដឹកនាំអាមេរិកដេក មិនលក់ឡើយ ចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេល វេលា ។ អ្វីដែលអាមេរិកត្រូវតែធ្វើនាពេលនេះគីការដំឡើងពន្ធនាំចូល អាចធ្វើឲ្យ ប្រទេសជាច្រើនទៀត ត្រូវតបតនឹងការ ដំឡើងពន្ធខ្ពស់ដូចគ្នា ។ អាមេរិកបានដឹងពីចំណុចខ្សោយនៅក្នុងសេដ្ឋកិច្ច ចិន គឺ កំណើនសេដ្ឋកិច្ច អាស្រ័យលើការនាំ ចេញ។ នៅពេលដែលប្រទេសផ្សេងទៀត តបតអាមេរិក ដំឡើងពន្ធដូចគ្នានោះ ប្រទេសមហាយក្សចិនជាអ្នករងផលប៉ះពាល់ច្រើនជាងគេក្នុងរយៈពេលយូរ អាចធ្វើឲ្យអាមេ រិកស្ងប់ចិត្តបន្តិច។

នៅពេលនេះចិនបានប្រឆាំងដាច់ខាតចំពោះ ការដំឡើងពន្ធនាំចូលដែក និង អាលុយមីញ៉ូម ដែលលោក ត្រាំទើបតែបាន ចុះហត្ថលេខា។ កន្លងមកអាមេរិកតែងតែចោទប្រកាន់ចិន ថាបានលក់បំផ្លាញតម្លៃ នៅលើទីផ្សារអាមេរិក ទំនិញមានគុណ ភាពរបស់ចិន លក់ក្នុងតម្លៃទាបជាងអាមេ រិក ដោយសារពលករនៅក្នុងប្រទេសចិនមានតម្លៃថោក។
រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមុខបង្ហាញការប្រឆាំងយ៉ាងដាច់អហង្ការបស់ខ្លួន ទៅលើការសម្រេចដំឡើងថ្លៃពន្ធនាំ ចូលដែកថែប និងអាលុយមីញ៉ូម ពីសំណាក់ សហរដ្ឋអាមេរិក ក្រោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ចុះហត្ថលេខាឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នាព្រឹកថ្ងៃសុក្រ ទី៩ ខែមីនា ឆ្នាំ ២០១៨។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រសួងសេដ្ឋកិច្ចចិននោះ «ប្រទេសចិនអំពាវនាវ ឲ្យសហរដ្ឋអាមេរិកគិតគូរឡើងវិញ អំពីប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី និងដកនយោបាយខាងលើនេះត្រឡប់ទៅវិញជាបន្ទាន់»។ ប្រទេសចិនក៏បានព្រមានផងដែរថា នឹង ចាត់វិធានការដើម្បីការពារសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់ទាំងអស់របស់ខ្លួន។ ទង្វើអាមេរិកបែបនេះ ត្រូវបានទីក្រុងប៉េកាំងលើកឡើងថែមទៀតថា គឺជាការបំផ្លាញ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី របស់អង្គការ ពាណិជ្ជកម្មពិភពលោក WTO យ៉ាងពិត ប្រាកដ។

នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រើប្រាស់អំណាចប្រតិបត្តិរបស់លោក ដោយចុះហត្ថលេខា លើបទបញ្ជាថ្មីមួយ ស្ដីពីការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកកាន់សហរដ្ឋអាមេរិក។ យោងតាមបញ្ជា ថ្មីនេះ សហរដ្ឋអាមេរិកនឹងដំឡើងពន្ធ ២៥ ភាគរយ លើការនាំចូលដែកថែប និង ១០ ភាគរយ លើអាលុយ​មីញ៉ូម ខណៈកាណា ដា និងមិុចស៊ីកូ ត្រូវបានលើកលែងពីគោល នយោបាយនេះ តាមការតម្រូវដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាមេរិកខាង ជើង ឬហៅកាត់ថា NAFTA។

ជាមួយគ្នានោះដែរ ថ្លែងនៅឯពិធីចុះ ហត្ថលេខា នាថ្ងៃព្រហស្បតិ៍នៅឯសេត វិមាន លោក ដូណាល់ ត្រាំ បានិយាយថា លោកនឹងធ្វើការចរចាឡើងវិញនូវ កិច្ចព្រម ព្រៀង NAFTA ហើយថាអ្វីដែល ធ្វើនៅ ពេលនេះអាច នឹងធ្វើឱ្យសហរដ្ឋ​អាមេរិកដឹងច្បាស់ពីមិត្តពិតប្រាកដ និងដើម្បីការពារ សន្តិសុខជាតិអាមេរិក ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print