ភ្នំពេញ៖ នៅល្ងាច ថ្ងៃសៅរ៍ ៩រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ពិធីនេះ មានការចូលរួមពីមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករផងដែរ។ ពិធីបុណ្យទន្លេលើកទី៤នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០១៨។
គោលបំណងនៃពិធីបុណ្យនេះ គឺដើម្បីជំរុញឲ្យមានការតភ្ជាប់មហាអនុតំបន់ទន្លេមេគង្គ និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកទន្លេមេគង្គលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ក៏ផ្ដោតលើការបង្កើតផលិតផលថ្មីៗឲ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត និងបានផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏រុងរឿងរបស់ខ្មែរយើងផងដែរ៕
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង ៥:០០នាទីល្ងាច ពីក្រុងតាខ្មៅ ខេត្តកណ្តាល៕
ដោយ៖ សុខ ខេមរា