ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​នាក់​ដកហូត​ថ្នាំ​ញៀន​ម៉ា​ទឹកកក​៦​កញ្ចប់

ចែករំលែក៖

​ខេត្តកណ្តាល៖​ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​ នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​ ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ផ្ទះ​ជនសង្ស័យ​ឈ្មោះ​ ហ៊ឹ​ម​ សុ​វ​ណ្ណា​រិ​ទ្ធ​ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ​ក្រោម​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់​ ,​សម្ភារៈ​វេច​ខ្ចប់​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​

20151103173233 (1)

​អធិការ​នគរបាល​ស្រុក​កោះធំ​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​ឲ្យ​ដឹង​ថា​ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ ទី​១-​ឈ្មោះ​ ហ៊ឹ​ម​ សុ​វ​ណ្ណា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​ជា​កសិករ​ ទី​២-​ឈ្មោះ​ អ៊ែ​ល​ សា​វុ​ធ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ ជា​កម្មករ​សំណង់​ និង​ទី​៣-​ឈ្មោះ​ សុង​ ភា​រ៉ា​ន់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ ជនសង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​កំពង់ស្វាយ​ក្រោម​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ។​

​លោក​វរសេនីយ៍ត្រី​ ឈឿ​ន​ ប៊ុ​ន​ឆ​ន​ បាន​បន្ត​ថា​ ជនសង្ស័យ​ខាងលើ​នេះ​ជា​មុខសញ្ញា​ដែល​កម្លាំង​នគរបាល​ជំនាញ​បាន​កំណត់​ និង​ តាមដាន​ជា​យូរ​មក​ហើយ​ រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​នគរបាល​ជំនាញ​ក្តាប់​បាន​ព័ត៌មាន​ថា​ ជនសង្ស័យ​មាន​រក្សា​ទុក​គ្រឿងញៀន​នៅ​ជាប់​ខ្លួន​ ដើម្បី​ចែកចាយ​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ ។​ ភ្លាមៗ​នោះ​ដែរ​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ចុះ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ ឈាន​ដល់​ដកហូត​វត្ថុ​តាង​ជាក់ស្តែង​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ហៅ​ម៉ា​ទឹកកក​ចំនួន​៦​កញ្ចប់​ ,​សម្ភារៈ​វេច​ខ្ចប់​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា​ នៅ​មុន​ពេល​ចាប់ខ្លួន​ពួក​គេ​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ថ្នាំ​ញៀន​ពី​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន​ នៅ​ភ្នំពេញ​ចំនួន​១២​កញ្ចប់​ក្នុង​តម្លៃ​៤២០.០០០​រៀល​ (១​កញ្ចប់​៣៥.០០០​រៀល​)​ ។​ ពេល​មក​ដល់​លំនៅ​ដ្ឋា​ន​វិញ​ពួក​ខ្លួន​បាន​លក់​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​អស់​ចំនួន​៦​កញ្ចប់​ ក្នុង​មួយ​កញ្ចប់​លក់​ចេញ​តម្លៃ​៦០.០០០​រៀល​ នៅ​សល់​៦​កញ្ចប់​ទៀត​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​ ។​

​អធិការ​នគរបាល​ស្រុក​កោះធំ​បាន​បញ្ជាក់​ថា​ ករណី​នេះ​លោក​បាន​បញ្ជា​ឲ្យ​ក​ន្លាំ​ង​នគរបាល​ជំនាញ​យុត្តិធម៌​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​៣​នាក់​ពាក់ព័ន្ធ​ករណី​ “​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ​”​ បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕

2015110317323320151103173234201511031732372015110317323520151103173244

...

ដោយ៖ ​ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print