យុវជន​ម្នាក់​តូចចិត្ត​នឹង​ជំងឺ​រ៉ាំរ៉ៃ​ចងក​សម្លាប់​ខ្លួន

ចែករំលែក៖

​ខេត្តកំពត៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​ស្លាប់​ នៅ​ក្រោមផ្ទះ​ដោយ​ កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុងភូមិ​ទង​លាង​ ឃុំ​បន្ទាយមាស​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​ ដែល​ករណី​នេះ​ ត្រូវ​បាន​សន្និដ្ឋាន​ថា​ ជា​ការ​ធ្វើ​អត្តឃាត​ដោយសារ​តែ​គាត់​តូចចិត្ត​នឹង​ជំងឺ​រ៉ាំរ៉ៃ​ព្យាបាល​មិនជា​។​

IMG-20151103-WA0197

​បុរស​ដែល​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ខាងលើ​ ឈ្មោះ​ប៉ិច​ សុខា​ អាយុ​២៨​ឆ្នាំ​(​នៅ​លីវ​)​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា​ យុវជន​រូប​នេះ​មាន​ជំងឺ​ដំបៅ​ក្រលៀន​រលួយរ​ឡេះ​យ៉ាងធ្ងន់ធ្ងរ​ជា​យូរ​ឆ្នាំ​មក​ហើយ​។​ រាល់ថ្ងៃ​គាត់​រស់នៅ​ក្នុង​បន្ទុក​របស់​ម្តាយ​ ដោយសារ​បញ្ហា​ជីវភាព​ក្រីក្រ​ ទើប​គាត់​មិន​អាច​មាន​ល​ទ្ឋ​ភាពយ​កកូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស​បាន​ ក៏​ចេះ​តែ​បណ្ដែតបណ្ដោយ​ ឲ្យ​កូនប្រុស​រស់នៅ​ទាំង​ទុរុនទុរា​បែប​នេះ​។​ ជា​យូរ​ឆ្នាំ​មក​ហើយ​ ដែល​បុរស​ខាងលើ​ បាន​ធ្លាក់ខ្លួន​ដោយសារ​ជំងឺ​នេះ​ ហើយ​ទើប​នៅ​ថ្ងៃ​កើតហេតុ​ ប្រហែល​ដោយសារ​មិន​អាច​ទ្រាំទ្រ​នឹង​ភាព​ឈឺចាប់​ឥត​ស្បើយ​នោះ​ទៀត​ ទើប​គាត់​សម្រេចចិត្ត​ចងក​បញ្ចប់ជីវិត​ដើម្បី​ផុត​ទុក្ខ​និង​ការ​ឈឺ​ចុកចាប់​។​

​ប្រភព​បន្ដ​ទៀត​ថា​ នៅ​យប់​មុន​ពេ​កើតហេតុ​ គ្រប់​គ្នា​បាន​ចូល​សម្រាក​និទ្ទ្រា​ជា​ធម្មតា​។​ លុះ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ពេល​ម្តាយ​ចុះ​មក​ដី​ ស្រាប់តែ​ឃើញ​សាកសព​បាន​ចងក​នឹង​ធ្នឹម​ផ្ទះ​នៅ​ក្រោមផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ​ ក៏​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​នោះ​ រួច​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ទៅ​ពិនិត្យ​សាកសព​។​

​ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន​នេះ​ កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ស្រុក​បន្ទាយមាស​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ដើម្បី​ពិនិត្យ​សាកសព​។​ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួចរាល់​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ ហើយក៍​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕​

IMG-20151103-WA0198

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print