ជនសង្ស័យ​៣​នាក់​ដែល​វាយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បញ្ជូន​មក​កាន់​តុលាការ​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​៣​នាក់​ ដែល​បាន​ចូល​សារភាព​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ល្ងាច​មិ​ញ​ ករណី​វាយ​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់​នោះ​ នៅ​វេលា​ម៉ោង​ប្រមាណ​៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃនេះ​ ត្រូវ​គេ​បញ្ជូន​មក​កាន់​តុលាការ​ហើយ​ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ មាន​ ១.​ឈ្មោះ​ ចាយ​ សា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​,​ ២.​ឈ្មោះ​ ម៉ៅ​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៥​ ឃុំ​ព្រែក​ខ្សាយ​ «​ខ​»​ ស្រុក​ពាមរ​ក៏​ ខេត្តព្រៃវែង​ និង​ ៣.​ឈ្មោះ​ សុត​ វណ្ណ​នី​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល ​៕​

ssadwaacdss

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print