ខេត្តកណ្ដាលៈ រថយន្តធុនធំមួយគ្រឿងផ្ទុកផ្លែស្ វាយជាច្រើនតោនបានបុករង្វង់មូលគល់ ស្ពានព្រែកតាមាក់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង ខណៈបើកចុះពីលើស្ពានដោយល្បឿនលឿនចា ប់ហ្រ្វាំងមិនជាប់ ។
ករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទីព្ រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកបា នឲ្យដឹងថា រថយន្តបង្កម៉ាក HIYANDAY ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3662 បើកបរដោយឈ្មោះ ដេត ភេទប្រុសអាយុ៣៤ឆ្នាំ
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយ ន្តបង្កបើកចុះពីលើស្ពានព្រែកតា មាក់ ក្នុងទិសដៅពីលិចទៅកើត ដោយបើកក្នុងល្បឿនលឿន ខណៈចុះមកដល់រង្វង់មូលអ្នកបើកបររ ថយន្តបានព្យាយាមជាន់ហ្រ្វាំងដែរ តែជាន់ហ្វ្រាំងមិនជាប់នោះទេ ដោយរថយន្តមានល្បឿនលឿនពេកនិងមានផ្ ទុកផ្លែស្វាយជាច្រើនតោនផងនោះ ក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូល បណ្ដាលឲ្យក្រឡាប់ផ្ងារជើងតែម្ដង ។ ក្នុងហេតុការណ៍ខាងលើនេះ គឺពុំបណ្ដាលឲ្យនរណាម្នាក់រងរបួស នោះទេ ។
ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះធ្វើការអន្ តរាគមន៍យករថយន្តបង្កទៅរក្សាទុ កនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕