នយោបាយ ប្រឈមនឹងវិបត្តិទ្រង់ទ្រាយធំ ក្រោយដកហូតតំណែងរដ្ឋមន្ត្រីការបរទេស​ Rex Tillerson​ និងរដ្ឋលេខាធិការ​

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក​លោក​ Rex Tillerson ​ត្រូវបានដកហូតតំណែង ក្រោយពេលដែលប្រធានាធិបតីមើលឃើញថា លោក មិនមានការផ្លាស់ប្តូរ អ្វីនៅក្នុងទំនាក់ទំនងជាមួយ រុស្ស៊ី កូរ៉េខាងជើង ក្នុងរយៈពេល​១ឆ្នាំដែល​លោកកាន់តំណែង។

ការដកតំណែងនោះសូម្បីតែ លោកTillerson ​ក៏មិនដឹងខ្លួនដែរ​។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា៖ វិវាទផ្ទៃក្នុងជួររដ្ឋាភិបាលអាមេរិក កាន់តែខ្លាំងឡើងៗ ក្រោមការដឹកនាំរបស់ប្រធានាធិបតីដូណាលត្រាំ ។
រយៈពេលជាង​១ឆ្នាំកន្លងមក នៅពេលដែលប្រធានាធិបតីដូណាលត្រាំ​បានហៅលោក​ Tillerson មកអង្គុយនៅលើកៅអី ការបរទេស គឺជារឿង ដ៏ភ្ញាក់ផ្អើលសម្រាប់ លោក​ Tillerson ។ ពេលនោះលោក កំពុងតែដឹកនាំក្រុមហ៊ុនប្រេង ដ៏ធំនៅអាមេរិក ហើយទទួលបានជោគជ័យយ៉ាងខ្លាំង​នៅក្នុងការអភិវឌ្ឍន៍ទីផ្សានៅក្រៅប្រទេស។
ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មាន ពីក្រសួងការបរទេសអាមេរិក បានប្រកាសឲ្យដឹងថា៖​ រដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson ​មិនមានភាពរីកចំរើននៅក្នុងគោលនយោបាយ ការបរទេសជាមួយរុស្ស៊ី ក៏ដូចជានៅឧប្បទ្វីបកូរ៉េ។
ការដកហូតតំណែងលោក Tillerson ​ត្រូវបានគេព្យាករណ៍តាំងពីចុងឆ្នាំ​២០១៧ ដោយសារតែលោក តែងតែជំទាស់ទៅនឹងគោលនយោបាយដឹកនាំរបស់ លោកត្រាំ។ ប៉ុន្តែលោក ត្រាំ នៅតែការពារ លោក​Tillerson ដោយ ពេលនោះលោកត្រាំបានបញ្ជាក់ថា ៖លោកមិនបានឮដោយផ្ទាល់ ពីរដ្ឋមន្ត្រីការបរទេស​នៅពាក្យពេជន៍មិនល្អនោះឡើយ ហើយព័ត៌មានដែលប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងនោះជារឿងមិនពិត​។
ការដកតំណែងរដ្ឋមន្ត្រីការបរទេស Rex tillerson ​ដោយលោកត្រាំបានសរសេរដោយខ្លីនៅក្នុងបណ្តាញសង្គម Twetter ថា អរគុណលោកTillerson ​ដែលបានបំពេញការងា បំរើប្រទេសជាតិ ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស ។ លោកត្រាំមិនបាន បង្ហាញពីមូលហេតុណាមួយនោះឡើយ។
ការសម្រេចដកហូតតំណែងរដ្ឋមន្ត្រីការរទេស របស់អាមេរិក ក្នុងពេលដែលអាមេរិកកំពុងតែត្រៀមក្ខណះពិភាក្សាជាន់ខ្ពស់ រវាងលោកត្រាំ​និង លោកគីមជុងអ៊ុន ដែលគ្រោងធ្វើឡើងនៅក្នុងខែឧសភាខាងមុខ។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក​ក៏ត្រូវដកហូតតំណែងផងដែរ​ក្រោយពេលដែលលោក បាននិយាយ លើបញ្ហាដកតំ ឭណែងរដ្ឋមន្ត្រីការបរទេស Tillerson។
កាលពីថ្ងៃទី​១៣ខែមីនា រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក​Steve Goldstein ​ត្រូវបានដកហូតតំណែង ក្រោយពេល ថ្លែងសន្តរកថា ខុសជាមួយនិងព័ត៌មាននៅសេតវិមាន ពាក់ព័ន្ធនិងការដកតំណែងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក Rex tillerson ។

មន្ត្រីសេតវិមាន​ និងក្រសួងការបរទេស អាមេរិកបានប្រកាសថា ប្រធានាធិបតីដូណាលត្រាំ បានសម្រេច ថារដ្ឋលេខាធិការ ក្រសួងការបរទេស Steve Goldstein ត្រូវតែចាកចេញ។ នៅពេលនេះ មិនដឹងពីមូលហេតុពិតប្រាកដ ដែល ដកហូតតំណែង រដ្ឋលេខាធិការក្រសួងការបរទេសនោះឡើយ ប៉ុន្តេ កន្លងមក​លោក​ Steve Goldsteinបានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មាន ថា រដ្ឋមន្ត្រីការបរទេស​ Rex Tillerson ​មិនដឹងពីមូលហេតុថាខ្លួនត្រូវដកហូតដំណែងនោះឡើយ។
រដ្ឋាភិបាល ដូណលត្រាំ​កំពុងតែប្រឈមនិងការបាត់បង់មន្ត្រីមានបទពិសោធន៍ ជាបន្តបន្ទាប់ ដោយមន្ត្រីជាន់ខ្ពស់ជាច្រើន បើមិនលាលែងពីដំណែង ក៏រងការដកហូតដំណែងផងដែរ ​។ ភាគច្រើន មន្ត្រីអាមេរិកដែលត្រូវដកហូតដំណែងគឺប្រឆាំងនិង គោលនយោបាយដឹកនាំរបស់លោកត្រាំ ពិសេស គឺនយោបាយសេដ្ឋកិច្ច ដែលលោកត្រាំទើបតែចុះហត្ថលេខា​កន្លងមកថ្មីៗ៕

...

ដោយ៖  ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print