នៅក្នុងការស្ទង់មតិ៣ផ្សេងគ្នា កាលពីសប្តាហ៍កន្លងមក បង្ហាញឲ្យឃើញថា៖ សមាគមអប់រំជាតិ និងអង្គការអប់រំ Teach Plus បានប្រកាសឲ្យដឹងថា៖ គ្រូបង្រៀនភាគច្រើននៅអាមេរិក មិនចង់ឲ្យបំពាក់អាវុធ ដល់គ្រូបង្រៀនពេលទៅតាមសាលានោះឡើយ។
ព័ត៌មានខាងលើ ត្រូវបានប្រកាស ក្នុងពេលដែល អាមេរិកកំពុងតែត្រួតពិនិត្យ លើច្បាប់គ្រប់គ្រង អាវុធ ដើម្បីទប់ស្កាត់ការបាញ់ប្រហារនៅក្នុងសាលារៀនជាបន្តទៀត ។
តាមលទ្ធផលស្ទង់មតិរបស់អង្គការ Gallup បង្ហាញឲ្យឃើញថា គ្រូបង្រៀន៧៣ភាគរយ មិនពេញចិត្តនិងការបំពាក់កាំភ្លើង ឲ្យគ្រូបង្រៀនពេលទៅសាលា។
ចំណែកការស្ទង់មតិ របស់ Teach Plus បានបង្ហាញឲ្យឃើញថា គ្រូបង្រៀន ប្រមាណ៨០ភាគរយ មិនគាំទ្រ ការបំពាក់កាំភ្លើងឲ្យគ្រូបង្រៀន ដូចអ្វីដែលប្រធានាធិបតីដូណាលត្រាំបានលើកឡើង ។
ក្នុងពេលជាមួយគ្នានោះ មានគ្រូបង្រៀនតែ១៣ភាគរយប៉ុណ្ណោះ គាំទ្រ។ ដោយឡែកការស្ទង់មតិ របស់សមាគមអប់រំ ជាតិអាមេរិក ក៏មានលទ្ធផលដូចគ្នានោះដែរ។ កន្លងមក លោកត្រាំបានប្រកាសថា នឹងបំពាក់កាំភ្លើងដល់គ្រូបង្រៀន ដើម្បីទប់ស្កាត់ ការបាញ់ប្រហារនៅក្នុងសាលារៀនជាបន្តបន្ទាប់ សម្លាប់មនុស្សជាច្រើន និងធ្វើឲ្យអាណាព្យាបាលសិស្សមានការបារម្ភពេល បញ្ជូនកូនពួកគេទេសាលារៀន៕
ដោយ៖ មែវ សាធី