កាលពីថ្ងៃទី២៥ខែមីនា អគ្គិភ័យបានឆាបឆេះផ្សារទំនើប មួយស្ថិតនៅភាគខាងត្បូងនៃទីក្រុង Kemerovo ប្រទេសរុស្ស៊ី។
សារព័ត៌មានស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែមីនានេះបានឲ្យដឹងថា៖ មកដល់ពេលនេះយ៉ាងហោចណាស់មានមនុស្ស៣៧នាក់ស្លាប់ និង រងរបួសរាប់សិបនាក់។
នៅមិនទាន់មានការអះអាងឲ្យច្បាស់ អំពីមូលហេតុដែលនាំឲ្យមានការឆាបឆេះនេះនៅឡើយទេ ខណៈការងារសង្គ្រោះនៅមិនទាន់ចប់រួចរាល់។
សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា ៖ ក្នុងចំណោម មនុស្ស បាត់ខ្លួន៦៩នាក់មាន ៤០នាក់ជាកុមារ។
អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានបញ្ជាក់ថា៖ អគ្គិភ័យឆាបឆេះចេញពីជាន់លើនៃអាគារ ផ្សារទំនើប ដែលមានកម្ពស់៤ជាន់ ដោយក្នុងនោះមាន រោងភាពសយន្ត កន្លែងកម្សាន្តសម្រាប់ក្មេងៗ។
អណ្តាតភ្លើងបានរាល់ដាល់ ក្នុងបរិវេណ១.៥០០ម៉ែត្រការ៉េ ហើយដំបូលអាគារ បានបាក់ស្រុង ក្នុងទំហំប្រមាណ៥០០ម៉ែត្រការ៉េ។
ក្រុមជួយសង្គ្រោះជាង ២០០នាក់ និង សម្ភារៈជាង៥០បានទៅចូលរួមជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ។
ក្នុងថ្ងៃជាមួយគ្នានោះអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបញ្ជាក់ថាគ្រោះអគ្គិភ័យ ខាងលើ ត្រូវបានផ្តល់ ព័ត៌មានលម្អិតដល់ប្រធានាធិបតីពូទីន លោក ប្រធានាធិបតីក៏បានរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។
ទន្ទឹមនោះប្រធានាធិបតីពូទីនបានស្នើរដល់រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះអាសន្ន លោក Vladimir Puchkov ត្រូវតែមានវត្តមាននៅកន្លែងកើតហេតុ ដើម្បីបញ្ជា ការអនុវត្តផ្ទាក់ក្នុងការជួយសង្គ្រោះមនុស្ស និងជួយដល់ អ្នករងរបួសឲ្យបានទាន់ពេលវេលាម។
មជ្ឈមណ្ឌុល កម្សាន្តនិងផ្សាទំនើប Zimnjaja Vishnja ស្ថិតនៅទីក្រុង Kemerovo បានដាក់ឲ្យដំណើរការ នោឆ្នាំ ២០១៣ ក្នុងផ្ទៃដីរហូតដល់២៣.០០០ម៉ែត្រការ៉េ ក្នុងនោះមានផ្សាទំនើប តំបន់ក្មេងលេង និង រោងភាពយន្តផងដែរ៕
ដោយ៖ មែវ សាធី