នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​៤​នាក់​បញ្ជូន​ទៅ​តុលាការ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​បាន​សហការ​ជាមួយកម្លាំង​នគរបាល​ក្រុង​សួង​ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ ពី​បទ​ជួញដូរ​ រក្សារ​ទុក​ ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ហើយ​ក៏​មានការ​ឯកភាព​ផ្នែក​ផ្លូវច្បាប់​ពី​តំណាង​អយ្យការ​ អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ​។​

IMG_1867

​ប្រ​តិ​បត្ត​ការ​នេះ​ធ្វើ​ឡើង​កាល​វេលា​ម៉ោង​ ៣​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ជ្រៃ​បិត​មាស​ សង្កាត់​សួង​ ក្រុង​សួង​ ខេត្ត​ត្បូងឃ្មុំ​ ។​

​លោក​វរសេនីយ៍ត្រី​ ឈ​ន​ សុ​ធន​ អធិការ​នគរបាល​ក្រុង​សួង​បាន​បញ្ជាក់​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​ទី​១​ ឈ្មោះ​ អាន​ ស៊ី​ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ទី​២​ឈ្មោះ​ សែន​ ចិ​ត្រា​ ភេទ​ប្រុស​ រស់នៅ​ ភូមិ​ជ្រៃ​បិត​មាស​ សង្កាត់​សួង​ ក្រុង​សួង​ ទី​៣​ ឈ្មោះ​ អៀង​ ចិ​ត្រា​ ហៅ​ប៉ាវ​ ២៩​ឆ្នាំ​ នៅ​ភូមិ​ តូង​ សង្កាត់​សួង​ ក្រុង​សួង​ ទី​៤​ ឈ្មោះ​ ធី​ ដេ​វី​ដ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ចំការ​ថ្មី​ ឃុំ​គគី​ ស្រុក​មេមត់​។​ ចំណែក​ម្ចាសផ្ទះ​ មានឈ្មោះ​ អុក​ ស្រី​ទូច​ ភេទ​ស្រី​ អាយុ​ ២៩​ឆ្នាំ​ ។​ ក្នុង​នោះ​កំលាំង​ជំនាញ​ដកហូត​បាន​នូវ​ វត្ថុ​តាង​សង្ស័យ​ជា​ថ្នាំ​ញៀន​ ចំនួន​ ធំ​ ១​ កញ្ចប់​ កណ្តាល​ ៥​ កញ្ចប់​ តូច​៣​ កញ្ចប់​ និង​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ព​ណ៍​ផ្កាឈូក​ដែល​មាន​សញ្ញា​អក្សរ​ WY​ ចំនួន​១១​គ្រាប់​ និង​ជញ្ជីង​អេ​ឡិច​ត្រូ​និក​ចំនួន​២​ រួម​ និង​គ្រាប់កាំភ្លើង​ មា​ក្ស​រ៉ូ​ឡូ​ចំនួន​១៤​គ្រាប់​។​

​លោក​អធិការ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ បច្ចុប្បន្ន​ ជនសង្ស័យ​រួម​ នឹង​វត្ថុ​តាង​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​ ៕​

IMG_1862IMG_1870IMG_1866IMG_1869IMG_1865IMG_1863IMG_1868

...

ដោយ៖ វ​ណ្ណះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print