(Update)៖ រថយន្ត​របស់​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​បើក​កិន​បែកក្បាល​ និង​បាក់​ក​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​អ្នក​ដើរ​ឆ្លងផ្លូវ​ ហើយ​ដួល​ទៅ​លើ​ថ្នល់​ ក៏​ត្រូវ​រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុជា​ បើក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​កិន​បែកក្បាល​និង​បាក់​ក​ជាប់​ក្រោម​រថយន្ត​ បណ្តាល​ឱ្យ​ ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

image29

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ក្លឹ​ប​បាល់ទាត់​ហ្វូ​តា​បា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ឈ្មោះ​ ប៊ូ​ ណា​រិ​ទ្ឋ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ សេ​១២៥​ ព​ណ៍​ខ្មៅ​ សេរី​ឆ្នាំ​២០១៣​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BM-8622​ ជិះ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ពេល​មក​ដល់​ចំណុច​កើតហេតុ​មាន​បុរស​ម្នាក់​ កំពុង​ដើរ​ឆ្លងផ្លូវ​ទិស​ដៅ​ពី​កើតមក​លិច​ ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​ដើរ​រង​របួសធ្ងន់​ ។​ ប្រភព​ដដែល​បន្ត​ថា​ បន្ទាប់​ពី​បុក​គេ​រួច​មក​គាត់​ក៏​ដួល​ម៉ូតូ​ខ្ទាត​ ទៅ​កណ្តាល​ថ្នល់​ ភ្ល​ក៏​ត្រូវ​រថយន្ត​ដឹក​ស្រា​បៀរ​កម្ពុ​ជាមួយ​គ្រឿង​ បើកបរ​ដោយ​បុរស​ម្នាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2R-4881​ បើក​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​កិន​និង​អូស​ប្រហែល​៥​ម៉ែត្រ​ បណ្តាល​ឱ្យ​កល់​ជាប់​ក្រោម​រថយន្ត​ ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង​កើតហេតុ​ នាំ​ឱ្យ​អ្នកដំណើរ​និង​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​នាំ​គ្នា​ចោមរោម​មើល​យ៉ាងច្រើន​កុះករ​ ។​ ចំនែក​អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មុន្ទីរពេទ្យ​។​

​ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ និង​បាន​ឃាត់​អ្នក​បើករថយន្ត​យក​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ ចំណែក​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ ទៅ​ក្រុម​គ្រួសារ​ ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ឯ​ស្រុក​កំណើត​ ។​ ចំណែក​រថយន្ត​ និង​ម៉ូតូ​ សមត្ថកិច្ច​បាន​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​ ៕​

image3IMG_8771

...

ដោយ៖ ជឹម ភារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print