កម្លាំង​ចម្រុះ​ព័ទ្ធ​ចាប់​រថយន្ត​ឡិច​ស៊ី​ស​ដឹកឈើ​ក្រាំង​គ្រញូង

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ កម្លាំង​ចម្រុះ​ខេត្តពោធិ៍សាត់​ព័ទ្ធ​ចាប់​រថយន្ត​ឡិច​ស៊ី​ស​ដឹកឈើ​ក្រាក់​ គ្រញូង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ក្បាលដំរី​ ឃុំ​អន្សាច​បក់​ក្រគរ​ ខេត្តពោធិ៍សាត់​ ។​

IMG-20151105-WA0061

​ប្រភព​ពី​កម្លាំង​ចម្រុះ​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ដឹក​ក្រាក់​គ្រញូង​ត្រូវ​បាន​ចាប់​ម៉ាក​ឡិច​ស៊ី​ស​ ព​ណ៍​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Q​ 7761​ ដឹកឈើ​ក្រាក់​គ្រញូង​ចំនួន​៤៩​ដុំ​ មាន​ទម្ងន់​២១៥​គីឡូក្រាម​ ស្មើនឹង​០,១៧៩​ម៉ែត្រគូប​ ។​

​ប្រភព​បន្ត​ថា​ រថយន្ត​ដឹក​បទល្មើស​ត្រូវ​បាន​ឃាត់​ កម្លាំង​សង្ស័យ​ជា​រថយន្ត​មើលផ្លូវ​អោយ​បទល្មើស​ ព្រោះ​ឃើញ​បើក​ទៅ​មកៗ​ ធ្វើ​អោយ​សមត្ថកិច្ច​កាន់តែ​សង្ស័យ​ក៏​តាម​ប្រ​ម៉ា​ញ់​ចាប់​ប​ឆ​ន​តែ​ម្តង​ ចំណែក​អ្នក​បើ​បរ​បើកទ្វារ​រត់គេច​ខ្លួន​ គ្រានោះ​សមត្ថកិច្ច​កាន់តែ​មានការ​សង្ស័យ​ បើ​គូទ​រថយន្ត​ក៏​ឃើញ​សុទ្ធតែ​ឈើ​ក្រាក់​ក្រ​ញូ​ង​ ។​

​ប្រភព​បន្ត​ទៀត​ថា​ វត្ថុ​តាង​ត្រូវ​បាន​រឹបអូស​យក​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់​ ៕​

IMG-20151105-WA0062

...

ដោយ៖ ម៉ឹប​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print