អគ្គិភ័យ​ឆាប់ឆេះ​រោង​ដាក់​រថយន្ត​ចាស់ៗ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ទាំង​កណ្តាល​យប់​

ចែករំលែក៖

​ភ្នំពេញ​៖​ អគ្គី​ភ័យ​មួយ​បាន​ឆាប់ឆេះ​រោង​ដាក់​រថយន្ត​ចាស់ៗ​មួយ​កន្លែង​ដោយ​មិនដឹង​ពី​មូលហេតុ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ទាំង​កណ្តាល​យប់ ​។​

sew-45

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​ រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ មុខ​នឹង​ស្ថានទូត​បារាំង​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ គេ​ក៏​បានឃើញ​មាន​ផ្សែងហុយ​ចេញពី​រោង​ទុក​រថយន្ត​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ដោយ​ពុំ​ដឹង​ពី​មូលហេតុ​ មួយសន្ទុះ​ក្រោយមក​ក៏​បង្ក​ជា​អណ្តាតភ្លើង​ឆាប់ឆេះ​ឡើង​យ៉ាង​ស​ន្ឋោ​ស​ន្ឋៅ​ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​។​ ភ្លាមៗ​នោះ​សមត្ថកិច្ច​កម្លាំង​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​បាន​ចុះ​មក​អន្តរាគមន៍​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ធ្វើការ​បាញ់​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់​ជើង ​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ កិច្ច​ប្រតិបត្តិ​ការណ៍​បាញ់​ពន្លត់អគ្គីភ័យ​ខាងលើ​នេះ​ បាន​ប្រើប្រាស់​រថយន្ត​ចំនួន​៧​គ្រេ​ឿ​ង​ និង​រយះ​ពេល​ជាង​១​ម៉ោង​ទើប​អគ្គី​ភ័យ​រលត់​ជា​ស្ថាពរ​។​ មិន​មាន​ប្រភព​ណាមួយ​អាច​បញ្ជាក់​បាន​ថា​ ករណី​នេះ​បណ្តាល​មក​ពី​អ្វី​អោយ​ប្រាកដ​នោះ​ទេ​ ហើយ​ក៏​សំណាងល្អ​ដែរ​ដែល​មិន​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ គ្រាន់តែ​ឆាប់ឆេះ​រថយន្ត​៣​គ្រេ​ឿ​ង​ដែល​ទុក​នៅ​ទីនោះ​ប៉ុណ្ណោះ​ ៕​

sew-122 sew-311 sew-216 sew-53

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print