មនុស្សប្រុសស្រី៤នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់ថ្នាំញៀនមួយក្រុមត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងច្បារមនធ្វើការបង្ក្រាប       

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មុខសញ្ញាជួញដូរនិងចែកចាយថ្នាំញៀនមួយសំបុកត្រូវបានកងរាជអាវុធហត្ថធ្វើការបង្ក្រាបជាក់ស្តែងដកហូតបានថ្នាំញៀនមួយចំនួនធំ និងសម្ភារៈប្រើប្រាស់ ម៉ូតូមួយគ្រឿង និងលុយមួយចំនួនផងដែរ ។

IMG-20151106-WA0006

លោកអនុសេនីយ៍ឯក ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមនបានអោយដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរូបលោកបានដឹកនាំកម្លាំងក្រោមបញ្ជាចុះធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរហូតដល់វេលាម៉ោង១យប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥នៅផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន កម្លាំងរបស់លោកបានប្រទះមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនកំពុងធ្វើសកម្មភាពក៏ធ្វើការបង្ក្រាបតែម្តង ។

លោកមេបញ្ជាការបន្តថា ជនសង្ស័យទី១ឈ្មោះលឹមអៀងហ៊ុយ ភេទប្រុស អាយុ២៥ឆ្នាំរស់មានទីលំនៅភូមិស្នោរទី២ សង្កាត់រកាធំ ក្រុងច្បារមន ទី២ឈ្មោះសុះសាក់កាណា ភេទប្រុស មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ទី៣ឈ្មោះហេងសុផានិត ភេទប្រុស អាយុ២៣ និងទី៤ឈ្មោះស្រូលាងអ៊ី ភេទស្រី អាយុ១៨ឆ្នាំ ទាំង២នាក់រស់នៅស្រុកកំណើតនៅភូមិ-ឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល ។

នៅព្រឹកថ្ងៃដដែលនេះដែរលោកអនុសេនីយ៍ឯកទិត្យវណ្ណះប្រធានមន្ទីរយុត្តិធម៌នៃកងរាជអាវុធហត្ថបានអោយដឹងដែរថា ក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញារង អ៊ូផាត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថចុះទៅឆែកឆេរកន្លែងក្រុមជនសង្ស័យស្នាក់នៅធ្វើការដកហូតបានថ្នាំញៀន២កញ្ចប់ធំ និង៨កញ្ចប់តូចព្រមទាំងទូរស័ព្ទជាច្រើនគ្រឿងនិងម៉ូតូសេ១២៥មួយគ្រឿងព្រមទាំងលុយមួយចំនួនទៀត ។

លោកទិត្យវណ្នះបន្តថា ក្រោយធ្វើការឆែកឆេរចប់ កម្លាំងជំនាញកំពុងកសាងឯកសារដើម្បីបញ្ជូនក្រុមជនសង្ស័យទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធីច្បាប់ ៕

20151106_08072420151106_080556

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print