សាលាឧទ្ធរណ៍​បើក​សវនាការ​ថ្ងៃទី​៣មេសា​ រឿង​ក្តី​បាញ់​សម្លាប់​បណ្ឌិត​កែម​ ឡី​

ចែករំលែក៖

ភ្នំពេញ៖សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១៨​ ខាងមុខ​នេះ​ នឹង​បើក​សវនាការ​រឿង​ក្តី​បាញ់​សម្លាប់​បណ្ឌិត​កែម​ ឡី​ ដ៏​កក្រើក​ ដើម្បី​​កាត់​ទោស​ជនជាប់ចោទ​ ជួប​ សំលាប់​ សាជាថ្មី​ ។

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ចាយ​ ច័ន្ទ​តារា​វណ្ណ​ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ និង​ លោក​ ហ៊ឹង​ ប៊ុន​ជា​ ជា​តំណាង​មហា​អយ្យការ​ ។

ជនជាប់ចោទ​ ជួប​ សំលាប់​ ដែល​ជា​ឈ្មោះ​ពិត​ក្នុង​បញ្ជី​ឯកសារ​តុលាការ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ និង​ កាន់កាប់​អាវុធ​ខុសត្រូវ​ ។

លោក​ យុង​ ផានិត​ មេធាវី​ការពារ​ជនជាប់ចោទ​ ធ្លាប់​អះអាង​ថា​ មូលហេតុ​ដែល​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​នេះគឺ​ដោយសារ​ជួប​ សំលាប់​ ដឹង​កំហុស​ចង់​ឱ្យ​សាលាឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​ ។

ជួប​ សំលាប់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ ស្តារ​ម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ ​កាល់តិច​ បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​ មហា​វិថី​ព្រះ​មុនីវង្ស​ និង​ មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print