ភ្នំពេញ៖ តារាកំប្លែងជើងចាស់ នាយ វីតាមីនសេ ដែលមានជំងឺច្រើនមុខ បានឈានដល់ដំណាក់កាលចុងក្រោយហើយ បន្ទាប់ពីគ្រួសារបានដឹកយកទៅផ្ទះកាលពីរសៀលថ្ងៃទី២៩មីនានេះ ក្រោយគ្រូទេព្យអស់លទ្ធភាព។ ក្រោយដឹកទៅដល់ផ្ទះនាតំបន់អូបែកក្អមកាលពីវេលាម៉ោង១០យប់ថ្ងៃដដែលាតារាកំប្លែងរូបនេះបានផុតដង្ហើមទៅបន្សល់ទុក្ខនូវការសោកស្តាយខ្លាំងពីក្រុមគ្រួសារនឹងមហាជន។
នៅមុនពេលដែលលោក វីតាមីនសេ បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរនោះ លោកធ្លាប់បានចេញទៅព្យាបាលជំងឺចំនួន២លើកនៅក្នុងប្រទេសថៃ ជាមួយនឹងជំងឺដុះសាច់ក្នុងថ្លើម និងដំបៅក្រពះ។ ដោយស្ថានភាពស្ថិតក្នុងដំណាក់កាលកាន់តែធ្ងន់ធ្ងរគឺបានត្រឹមតែសម្រាកព្យាបាលទាំងគ្មានសង្ឃឹមនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ក្រុមគ្រូពេទ្យបានដាក់អុកស៊ីសែន ហើយប្រាប់កាន់តែធ្ងន់ធ្ងរហើយ គឺដំណាក់កាលចុងក្រោយដែលពឹងតែលើអ៊ុកស៊ីសែនប៉ុណ្ណោះ។ ចាប់តាំងពីរសៀលថ្ងៃទី២៩ទៅគេឃើញមានសិល្បករជាច្រើនបានចេញចូលផ្ទះតារាកំប្លែងរូបនេះឥតដាច់រហូតដល់ពាក់កណ្តាលអាទ្រាធ។
គួរបញ្ជាក់ដែរថាលោក ម៉ៅ សាមឿន ហៅ នាយ វីតាមីនសេ មានវ័យ៧១ឆ្នាំមានជំងឺដុំសាច់នៅក្នុងថ្លើម ទឹកនោមផ្អែមលើសជាតិខ្លាញ់ក្នុងខ្លួន និងលើសឈាម ដែលស្ថានភាពជំងឺធ្ងន់ធ្ងរនេះធ្វើឲ្យតារាកំប្លែងរូបនេះសម្រាកនៅនឹងកន្ទេលខកខានក្នុងការសម្តែងកំប្លែងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ៕
ដោយ វឌ្ឍនា