ឃាត់ខ្លួនស្រីស្អាតបីនាក់ រហ័សដៃលូកយកទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តទៅមុខលែងរួចបានឈប់នៅតាមដងផ្លូវ ដេកមួយសន្ទុះក្រោយមស្រាប់ តែមានក្រុមខ្ទើយចំនួន៣នាក់ជិះម៉ូតូម៉ាកzoomerx មួយគ្រឿងមកធ្វើសកម្មភាពចូលលួចទូរស័ព្ទម៉ាក lphone បានហើយតែត្រូវបានសមត្ថឃើញទាន់ឃាត់ខ្លួនតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលង អាធ្រាតឈានចូលើថ្ងៃសុក្រ១៤កើត ខែចេត្រ នព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី៣០  ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខហាង បរមី កែសម្ភស្ស តាមបណ្តោយផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
 ជនសង្ស័យឈ្មោះស៊ុយសុខហួ   ហៅអាយ៉ា ភេទទីបី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់  ស្នាក់នៅព្រែកភ្នៅ ទី២ឈ្មោះ អេតហ្សា ភេទទីបី អាយុ២៨ ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅជ្រោយចង្វា  ទី៣ឈ្មោះ សុខកា ភេទទីបី អាយុ២៣ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅ គីឡូម៉ែត្រលេខ៦ ។
តាមសម្តីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានកំពុងល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញរថយន្តឡិចសុីសមួយគ្រឿង បានឈប់ដេកតាមដងផ្លូវព្រោះតែមានស្ថានភាពសៃ្រវឹង ដោយឃើញដូចនោះរូបគាត់ក៏បានជប់ចាំមើលព្រោះមានជនឆ្លៀតឱកាស់ចាំមកធ្វើសកម្មភាពគាស់ទ្វារថយន្តលួចទ្រព្យសម្បត្តិជាញឹកញ៉ាប់។
បន្ទាប់មកស្រាប់តែមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូម៉ាកzoomerx មួយគ្រឿងពណ៍ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1GR 1791 មកឈប់ក្បែរហើយមានជនសង្ស័យម្នាក់បានចូលទៅធ្វើសកម្មភាពគាស់ទ្វារថយន្តលួចយកទូរស័ព្ទម៉ាកiPhone 6plus មួយគ្រឿងបានសម្រេចហើយបំរ៉ុងរត់ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅធ្វើការសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទំនប់ទឹកនិងកសាងសំណំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនចាត់ការបន្ត៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print