កម្មករ​បាត់​ខ្លួន​ពេល​លិច​ទូក​នៅ​ម្ដុំ​ កោះដែកគោល​រក​ឃើញ​សព​នៅ​ជិត​កោះ​ម្នាស់

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ កម្មករ​ទូ​នេសាទ​ ម្នាក់​ដែល​បាត់​ខ្លួន​ពេល​លិច​ទូក​នៅ​មុខ​ កោះដែកគោល​សមត្ថកិច្ច​បាន​ស្វែងរក​ សព​ឃើញ​ហើយ​នៅ​ក្បែរ​កោះ​ម្នាស់​កាល​ ពី​ថ្ងៃ​ទី​៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជិត​គ្នា​និង​ កោះ​រ៉ុ​ង​ ។​

IMG-20151105-WA0029

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ សាកសព​ កម្មករ​ទូក​នេសាទ​ដែល​បាន​រក​ឃើញ​ ឈ្មោះ​ សែត​ សុភាព​ អាយុ​២៧​ឆ្នាំ​ ជា​ កម្មករ​ទូក​នេសាទ​ មាន​ទីលំនៅ​ភូមិ​ ត្រ​ញំ​ង​ជ្រៃ​ ឃុំ​ត្រ​ញំ​ង​ធំ​ ស្រុក​ទឹកឈូរ​ ខេត្ដកំពត​ ។​ សាកសព​ជន​រង​គ្រោះ​ត្រូវ​ បាន​សាច់ញាតិ​និង​សមត្ថកិច្ច​ដឹក​បញ្ជូន​ ទៅ​ទីលំនៅ​កាលពី​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ ប្រពៃណី​ ។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ វេលា​ម៉ោង​១២​យប់​មាន​ទូក​វែង​មួយ​ គ្រឿង​បាន​ត្រូវ​ខ្យល់​បាក់​បោក​លិច​នៅ​ ក្បែរ​កោះដែកគោល​មុខ​កំពង់​ផែ​ក្រុង​ ព្រះ​សីហ​នុ​ ខណៈ​មាន​ភ្លៀង​និង​ខ្យល់​ភ្យុះ​។​ នៅ​ពេល​ទូក​មួយ​គ្រឿង​នេះ​លិច​កម្មករ​ ទូក​៣​នាក់​ត្រូវ​បាន​សង្គ្រោះ​មក​លើគោក​ ទាន់​ពេលវេលា​ ដោយឡែក​កម្មករ​ទូក​ នេសាទ​ដែល​ជា​ជន​រង​គ្រោះ​ខាងលើ​នេះ​ បាន​បាត់​ខ្លួន​រក​ពុំ​ឃើញ​ ។​ ទើប​នៅ​ថ្ងៃ​ទី​ ៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នគរបាល​នៃ​ ស្នងការ​ខេត្ដ​ព្រះ​សីហ​នុ​បាន​ស្វែងរក​ជា​ បន្ដបន្ទាប់​រហូត​ប្រទះ​ឃើញ​សាកសព​ ជន​រង​គ្រោះ​អណ្ដែត​លើ​ផ្ទៃ​ទឹកសមុទ្រ​ ក្បែរ​និង​កោះ​ម្នាស់​ ។​

ក្រោយ​ពី​ប្រទះ​ ឃើញ​សាកសព​សមត្ថកិច្ច​បាន​ស្រង់​សាក​ សព​ទាំង​លំបាក​ព្រោះ​សាកសព​ជន​រង​ គ្រោះ​ស្លាប់​ច្រើន​ថ្ងៃ​មាន​សភាព​ហើម​ រលួយ​ទៅ​ហើយ​ ៕​

IMG-20151106-WA0011-1sew (2)

...

ដោយ៖ ឆ្លាម​ សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print