បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ គាំងបេះដូង​ស្លាប់​ដោយសារ​តែ​ប្រើប្រាស់​គ្រឿងញៀន​លើស​កម្រិត​ក្រោយ​រួម​ភេទ​ជាមួយ​ស្រី​ស្នេហ៍

ចែករំលែក៖

​ភ្នំពេញ​៖​ ដោយសារ​តែ​ការ​ប្រើប្រាស់​សា​ធាតុ​ញៀន​ប្រភេទ​ម៉ុ​ក​ហ្វី​ន​លើស​កម្រិត​ បាន​ធ្វើ​ឲ្យ​បុរស​ជនជាតិ​អូស្ត្រាលី​ម្នាក់​ ខណៈ​ដែល​ជន​រង​គ្រោះ​បាន​ហៅ​នារី​ម្នាក់​មក​ដេក​ជាមួយ​ហើយ​ពេល​នារី​ត្រឡប់​ទៅ​វិញ​ ស្រាប់តែ​បុរស​ជន​រង​គ្រោះ​រូប​នោះ​ គាំងបេះដូង​ស្លាប់​ ក្នុង​បន្ទប់​សណ្ឋាគារ​យីហោ​ ហាវ​ មុន្នី​ ដោយ​ដេក​ផ្គាប់​មុខ​ ។​

unnamed

​ហេតុការណ៍​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​រសៀល​ ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បន្ទប់​ជួល​លេខ​១០៤​ជាន់​ទី​៤​ នៃ​សណ្ឋាគារ​យីហោ​ ហាវ​ មុន្នី​ ទីតាំង​លេខ​២៥​ផ្លូវ​លេខ​១៤៨​ ភូមិ​៥​ សង្កាត់​ផ្សារ​កណ្តាល​១​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ CAVKA​ ANTON​ JASON​ PETER​ (​ខេ​វ​កា​ អាន​ថុ​ន​ ចេស​សាន់​ ផេ​ត​ធឺ​)​អាយុ​៤៦​ មុខរបរ​ទេសចរណ៍​)​ កាន់​លិខិតឆ្លងដែន​លេខ​ N6163226​ ស្នាក់​នៅ​សណ្ឋាគារ​កើតហេតុ​ខាង​លេ​ី​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ នៅ​វេលា​ម៉ោង​៦​ និង​៣០​នាទី​ថ្ងៃ​ទី​០៤​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​ ជន​រង​គ្រោះ​និង​មិត្តភក្ដិ​ម្នាក់​ទៀត​ដែល​ជា​ជនបរទេស​ដូច​គ្នា​បាន​នាំ​គ្នាំ​ដើរ​លេង​ចូល​បារ​ផឹក​សី​ុ​រហូត​ដល់​១១​យប់​ថ្ងៃ​ដដែល​ ក៏​ត្រលប់​មក​សណ្ឋាគារ​ដែល​ខ្លួន​ស្នាក់​នៅ​វិញ​ ដោយ​មាន​នារី​ម្នាក់​មក​ដេក​ជាមួយ​ផង​ដែរ​ ។​ លុះដល់​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៥​ ស្រាប់តែ​ឃើញ​នារី​ដែល​ដេក​ជាមួយ​ជន​រង​គ្រោះ​ បាន​ចុះ​ពី​សណ្ឋាគារ​វិញ​ ភ្លាម​នោះ​បុគ្គលិក​សណ្ឋាគារ​ម្នាក់​ ឈ្មោះ​ ប៉ុ​ច​ ខាំ​ខូ​យ​ បាន​ឃាត់​នារី​ខ្មែរ​រូប​នោះ​ ហេ​ី​យ​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​និយាយ​គ្នា​ថា​អនុញ្ញាតិ​ឲ្យ​នារី​រូប​នេះ​ទៅ​ដែរ​ឬ​អត់​ ហើយ​ជន​រង​គ្រោះ​ ក៏​ឆ្លើយ​ប្រាប់​ថា​ ឲ្យ​គាត់​ទៅ​ចុះ​ ។​

​រហូត​ដល់​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​០៥​មិត្តភក្ដិ​របស់​ជន​រង​គ្រោះ​ឈ្មោះ​Faid​ Judd​ Damien​ បាន​ទូរស័ព្ទ​ចូល​ជន​រង​គ្រោះ​ច្រើន​ដង​តែ​ពុំ​មានការ​ឆ្លើយ​តប​ លុះដល់​ម៉ោង​៤​ និង​៣០​នាទី​រសៀល​ មិត្តភក្ដិ​របស់​ជន​រង​គ្រោះ​ បាន​ឡើង​ទៅ​បន្ទប់​ជន​រង​គ្រោះ​គោះ​ទ្វារ​ បន្ទប់​ក៏​មិន​ឮ​និង​មិន​ឆ្លើយ​តប​ ទេ​ី​ប​មិត្តភក្ដិ​ជន​រង​គ្រោះ​ចុះ​មក​ប្រាប់​អ្នក​ទទួលខុសត្រូវ​ក្នុង​សណ្ឋាគារ​បាន​នាំ​គ្នា​ឡើង​ទៅ​មើល​និង​ចាក់សោរ​ចូល​ទៅ​ក្នុង​បន្ទប់​ ទើប​ឃើញ​ជន​រង​គ្រោះ​ដេក​ថ្កាប់​មុខ​ស្លាប់​មិនដឹង​ពេល​ណា​នោះ​ទេ​ ។​

​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​ឡើង​នោះ​ កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ដោយ​លោ​កន​ង​ សុវណ្ណ​រ័​ត្ន​ គ្រូពេទ្យ​កោសល្យវិច័យ​សាលាដំបូង​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ក្រុង​ រហូត​ដល់​ស​ន្ឋិ​ដ្ឋា​ន​ថា​ជន​រង​គ្រោះ​ស្លាប់​ បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​សា​ធាតុ​ញៀន​ប្រភេទ​ម៉ុ​ក​ហ្វី​ន​លើស​កម្រិត​ ទើប​បណ្ដាល​ឲ្យ​គាំងបេះដូង​តែ​ម្តង​ ។​

​បច្ចុប្បន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​ ខ្មែរ​ សូ​វៀត​ ៕​

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print