ខេត្ដព្រះសីហនុ៖ កម្មករទូនេសាទ ម្នាក់ដែលបាត់ខ្លួនពេលលិចទូកនៅមុខ កោះដែកគោលសមត្ថកិច្ចបានស្វែងរក សពឃើញហើយនៅក្បែរកោះម្នាស់កាល ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ជិតគ្នានិង កោះរ៉ុង ។
សមត្ថកិច្ចបានឱ្យដឹងថា សាកសព កម្មករទូកនេសាទដែលបានរកឃើញ ឈ្មោះ សែត សុភាព អាយុ២៧ឆ្នាំ ជា កម្មករទូកនេសាទ មានទីលំនៅភូមិ ត្រញំងជ្រៃ ឃុំត្រញំងធំ ស្រុកទឹកឈូរ ខេត្ដកំពត ។ សាកសពជនរងគ្រោះត្រូវ បានសាច់ញាតិនិងសមត្ថកិច្ចដឹកបញ្ជូន ទៅទីលំនៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដើម្បីចាត់ចែងធ្វើបុណ្យតាម ប្រពៃណី ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែវិច្ឆិកា វេលាម៉ោង១២យប់មានទូកវែងមួយ គ្រឿងបានត្រូវខ្យល់បាក់បោកលិចនៅ ក្បែរកោះដែកគោលមុខកំពង់ផែក្រុង ព្រះសីហនុ ខណៈមានភ្លៀងនិងខ្យល់ភ្យុះ។ នៅពេលទូកមួយគ្រឿងនេះលិចកម្មករ ទូក៣នាក់ត្រូវបានសង្គ្រោះមកលើគោក ទាន់ពេលវេលា ដោយឡែកកម្មករទូក នេសាទដែលជាជនរងគ្រោះខាងលើនេះ បានបាត់ខ្លួនរកពុំឃើញ ។ ទើបនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នគរបាលនៃ ស្នងការខេត្ដព្រះសីហនុបានស្វែងរកជា បន្ដបន្ទាប់រហូតប្រទះឃើញសាកសព ជនរងគ្រោះអណ្ដែតលើផ្ទៃទឹកសមុទ្រ ក្បែរនិងកោះម្នាស់ ។
ក្រោយពីប្រទះ ឃើញសាកសពសមត្ថកិច្ចបានស្រង់សាក សពទាំងលំបាកព្រោះសាកសពជនរង គ្រោះស្លាប់ច្រើនថ្ងៃមានសភាពហើម រលួយទៅហើយ ៕
ដោយ៖ ឆ្លាម សមុទ្រ