អភិបាល​ខណ្ឌ​ច្បារ​អំពៅ​សន្យា​ថា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ លែង​មានទឹក​លិច​ផ្លូវ​ លិច​ផ្ទះ​ ប្រជាពលរដ្ឋ​ទៀត​ហើយ

ចែករំលែក៖

​ភ្នំពេញ​៖ ថ្លែង​ជា​សាធារណៈ​នៅ​ចំពោះ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ក្នុង​ពិធី​បើក​ការដ្ឋាន​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ខណ្ឌ​ សង្កាត់​ឆ្នាំ​២០១៥​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ លោក​អ៊ា​ង​ ស៊ី​ផា​ន​ អភិបាល​ នៃ​គណៈ​អភិបាល​ ខណ្ឌ​ច្បារ​អំពៅ​បាន​សន្យា​ថា​ នៅ​ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​ ពាក្យ​ថា​ទឹក​លិច​ផ្លូវ​ លិច​ផ្ទះ​ លែង​មាន​ ទៀត​ហើយ​ ដោយ​ សារ​ប្រព័ន្ធ​លូ​ រំដោះ​ទឹកជំនន់​ ជា​ច្រើន​ខ្សែ​បាន​និង​កំពុង​តែ​ស្ថាបនា​នៅ​សង្កាត់​ទាំង​៨​ ក្នុង​ ខណ្ឌ​ច្បារ​អំពៅ​ ជា​ពិសេស​ នៅ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១​ ច្បារ​អំពៅ​ទី​២​ និង​សង្កាត់​ និរោធ​ ដែល​តែងតែ​លិច​ផ្លូវ​ លិច​ផ្ទះ​ រៀង​រាល់​ ដោយ​ជំនន់​ ទឹក​ ភ្លៀង​ព្រោះ​ខូច​ប្រព័ន្ធ​លូ​ ឥឡូវនេះ​ប្រព័ន្ធ​លូ​មេ​១​ខ្សែ​ប្រវែង​ជិត​៥០០​ម៉ែត្រ​ មុខកាត់​១​ម៉ែត្រ​ អតីត​ជា​ព្រែក​ បារាំង​ ស្ថាបនា​រួចរាល់​ហើយ​ និង​ប្រព័ន្ធ​លូ​ជា​ច្រើន​ខ្សែ​ទៀត​កំពុង​ស្ថាបនា​ជា​បណ្តើរៗ​ ។​

sew (4)

​ក្នុង​ពិធី​បើក​ការដ្ឋាន​ គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ ខណ្ឌ​ សង្កាត់​ឆ្នាំ​២០១៥​ នេះ​ដែរ​ មានការ​ចូលរួម​ពី​ លោក​-​លោកស្រី​ ជា​ចៅ​ សង្កាត់​ទាំង​៨​ តំណាង​ក្រុម​ ហ៊ុន​ដែល​ឈ្នះ​ការ​ដេញថ្លៃ​ក្នុង​ការ​អនុវត្ត​គម្រោង​ មន្ត្រី​ការិយាល័យ​ជុំវិញ​ខណ្ឌ​ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់​ផង​ដែរ​ ។​

​ក្រៅពី​ការ​សន្យា​ថា​ ឆ្នាំ​ក្រោយ​លែង​មានទឹក​លិច​ផ្លូវ​ លិច​ផ្ទះ​ទៀត​នោះ​ លោក​ អភិបាល​ ខណ្ឌ​ផ្តាំផ្ញើ​បន្ត​ថា​ មុន​ពេល​ចាប់ផ្តើម​អនុវត្ត​គម្រោង​ អាជ្ញាធរ​សង្កាត់​និង​មន្ត្រី​ ពាក់ព័ន្ធ​ត្រូវ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​បណ្តោយ​ទីតាំង​ស្ថាបនា​ការ​ដាក់​ប្រព័ន្ធ​លូ​ ជួសជុល​លូ​ ជួសជុល​ផ្លូវ​ និង​ស្ថាបនា​ផ្លូវ​ មិន​ត្រូវធ្វើ​អ្វី​អោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ដាច់ខាត​ បើ​ប៉ះពាល់​នៅ​កន្លែង​ណា​ត្រូវ​ចុះ​ទៅ​សំពះ​សុំ​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ ។​ គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ខណ្ឌ​ សង្កាត់​នៅ​ក្នុង​ថ្នាំ​នេះ​ ផ្តោត​សំខាន់​ទៅ​លើ​ការ​ស្ថាបនា​ប្រព័ន្ធ​លូ​មេ​ និង​ជួសជុល​ ប្រព័ន្ធ​ផ្សេងៗ​ទៀត​ ដើម្បី​រំដោះ​ទឹកជំនន់​មិន​អោយ​លិចលង់​ផ្ទះ​ ផ្លូវ​ ទៀត​ឡើយ​ ។​

ក្នុង​ពេល​អនុវត្ត​គម្រោង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​បណ្តោយ​ទីតាំង​កំពុង​ស្ថាបនា​ត្រូវ​ចូលរួម​ពិនិត្យ​មើល​ទាំងអស់​គ្នា​ ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​តាមដាន​នូវ​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធ​ក្នុង​ការ​ស្ថាបនា​ប្រព័ន្ធ​លូ​ និង​ផ្លូវ​ ព្រោះ​សមិទ្ធិ​ផល​ទាំង​ អស់​ នេះ​គឺជា​របស់​យើង​ទាំង​ អស់​គ្នា​ ជា​របស់​រួម​ ទុក​សម្រាប់​ប្រើប្រាស់​រយៈពេល​យូ​ ។​ ដោយឡែក​មន្ត្រី​សា​ លា​ខណ្ឌ​ទាំងអស់​ត្រូវ​ដាក់ចិត្ត​ ដាក់​កាយ​បំរើ​ប្រជាពលរដ្ឋ​ប្រកបដោយ​ឆ​ន្ទះ​ពិតប្រាកដ​ ត្រូវ​ចាត់​ទុក​ប្រជាពលរដ្ឋ​គឺជា​ម្ចាស់​ យើង​គឺជា​អ្នកបំរើ​និង​ ត្រូវ​ឆ្លុះ​កញ្ចប់​ ងូតទឹក​ ដុ​ក្អែល​ និង​ព្យាបាល​ ។​

ក្នុង​ន័យ​នេះ​ចង់​បញ្ជាក់​ថា​ មន្ត្រី​រដ្ឋបាល​ខណ្ឌ​ទាំងអស់​ត្រូវ​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង​ បើ​មាន​ប្រឡាក​ត្រង់​ណា​ ត្រូវ​ងូតទឹក​ដុសក្អែល​ដោយ​ខ្លួនឯង​ បើ​មិន​ទាន់​ជ្រះ​ស្អាត់​ទេ​ ប្រញាប់​ទៅ​ព្យាបាល​ ជា​ពិសេស​ត្រូវ​អនុវត្ត​ការងារ​អោយ​មាន​តម្លារ​ភាព​ គណនេយ្យ​ភាព​ មិន​ត្រូវ​ ប្រ​ព្រ​ត្តឹ​អំពើ​ពុក​រលួយ​កេងប្រវ័ញ្ច​ថវិការ​រដ្ឋ​ជា​ដាច់ខាត​ ។​ ចំពោះ​ក្រុមហ៊ុន​ដែល​ឈ្នះ​ការ​ដេញថ្លៃ​ ត្រូវ​អនុវត្ត​គម្រោង​ទៅ​ តាម​បទដ្ឋាន​បច្ចេកទេស​នៃ​សំណង់​ ដើម្បី​ទុកជា​គុណ​ ប្រយោជន៍​រួម​ទាំង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​សមិទ្ធិ​ផល​ ៕​

sew (2)sewsew (5)sew (1)sew (10)sew (6)sew (7)sew (8)sew (9)

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print