ខឹង​មិត្តភក្តិ​និយាយ​ឌឺដង​ ទាញ​ពូថៅ​កាប់​ក្បាល​រង​របួសធ្ងន់​នៅ​ស្រុក​រមាស​ហែក

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ឃាត់ខ្លួន​បន្ទាប់​ពី​ប្រើ​អំពើរ​ហិង្សា​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ព្រោះតែ​រឿង​ទំនាស់​ពាក្យ​សំដី​ ។

12193755_417236131800446_2240630987505800333_n

កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ ភូមិ​អង្គ​ប្រ​ស្រែ​ ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​រមាស​ហែក​បានអោយ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ប៉ែន​ គ​ន្ធា​ អាយុ​២៣​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​

​រីឯ​ជន​រង​គ្រោះ​មានឈ្មោះ​ ម៉ុ​ន​ ចាន់​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ឃុំ​ ជាមួយ​គ្នា​ដោយ​រង​របួស​ត្រូវ​ក្បាល​ចំនួន​៣​ពូថៅ​រង​របួសធ្ងន់​សន្លប់​នឹង​កន្លែង​តែ​ម្ដង​ ។​

​តាម​ចម្លើយ​សា​ភាព​របស់​ជនសង្ស័យ​ឈ្មោះ​ប៉ែន​ គ​ន្ធា​ បានអោយ​ដឹង​ថា​ មូលហេតុ​គឺ​ដោយសារ​ខឹង​ជន​រង​គ្រោះ​និយាយ​ឌឹ​ដង​ពាក្យ​សំដី​ដាក់​រូបគេ​ខ្លាំង​ពេក​ ទើប​ទ្រាំ​មិន​បាន​ក៏​រត់​ទៅ​ទាញ​ពូថៅ​កាប់​តែ​ម្ដង​។​

​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​ ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មក​អន្តរាគមន៍​ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​បញ្ជូន​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​រមាស​ហែក​ដើម្បី​សាកសួរ​ ។​ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​កាន់​មណ្ឌល​សុខភាព​អង្គ​ប្រ​ស្រែ​ដើម្បី​ព្យាបាល​មុខរបួស​ផង​ដែរ​។​

​បច្ចុបន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​តាម​ច្បាប់​ ៕​

sew (1)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print