បុរស​ម្នាក់​ជា​ជាង​ជួសជុល​រថយន្ត​ដេក​ស្លាប់​ បណ្តាល​មក​ខ្យល់គ​ និង​គាំងបេះដូង

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ ដែល​ករណី​នេះ​ សមត្ថកិច្ច​សន្និដ្ឋាន​ថា​ បណ្តាល​មក​ពី​ខ្យល់គ​ និង​គាំង​បេះ​ដូរ​ ។​ ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​យានដ្ឋាន​មួយ​កន្លែងផ្ទះ​លេខ​១០៧​ ផ្លូវ​លេខ​៤៣០​កែង​នឹង​លេខ​២០៥​ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ។​

IMG_5533

​សព​ឈ្មោះ​ ថោ​ង​ ម៉េ​ង​ហេង​លាង​ ហៅ​ ហេង​ទិ​ត្យ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្រុក​កំណើត​នៅ​ឃុំ​រកា​លើ​ ស្រុក​សំបូ​រមាស​ ខេត្តកំពង់ចាម​ មុខរបរ​ជា​ជាង​ជួសជុល​រថយន្ត​ ស្នាក់​នៅ​កន្លែងធ្វើការ​ ។​

​មុន​ពេល​កើតហេតុ​ បាន​ជជែក​គ្នា​លេង​ និង​ចូល​ដេក​នៅ​កន្លែង​របស់​ខ្លួន​ដូច​សព្វមួយដង​នៅ​កន្លែងធ្វើការ​ ។​ លុះដល់​វេលា​ទៀប​ភ្លឺ​ បុរស​រង​គ្រោះ​តែងតែ​ក្រោម​មុនគេ​ដើម្បី​រៀបចំ​បើកទ្វារ​យានដ្ឋាន​ ប៉ុន្តែ​ចំឡែក​អី​ថ្ងៃនេះ​ មិត្តភក្តិ​រួមការ​ងារ​មិនឃើញ​បុរស​ក្រោក​ ក៏​មានការ​សង្ស័យ​ទើប​នាំ​គ្នា​ទៅ​ដាស់​ ទើប​ដឹង​ថា​ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​មិនដឹង​តាំងពី​ពេល​ណា​មក​ហើយ​ ។​

​ក្រោយមក​កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​បាត់បង់​ជីវិត​ដោយសារ​តែ​ខ្យល់គ​ និង​គាំងបេះដូង​ ។​

​បច្ចុប្បន្ន​ សព​ត្រូវ​យក​ទៅ​តម្កល់​ទុក​ដើម្បី​ធ្វើបុណ្យ​នៅ​វត្ត​សំបូ​រមាស​ ៕​

IMG_5525

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print