អភិបាល​ខណ្ឌដង្កោ​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​គ្រួសារ​ក្រីក្រ​១៥​គ្រួសារ​នៅ​សង្កាត់​ព្រៃវែង​

ចែករំលែក៖

​ភ្នំពេញ​៖​ ព្រឹក​ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ នុ​ត​ ពុធ​ដា​រ៉ា​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ បាន​នាំ​យក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ១៥​គ្រួសារ​ ក្នុង​សង្កាត់​ព្រៃវែង​ ដោយ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ គណៈ​អភិបាល​ មន្ត្រីរាជការ​ និង​យុវជន​ផង​ដែរ​។​

image1

​ក្នុង​ឱកាស​នោះ​លោក​អភិបាល​ខណ្ឌ​ បាន​ផ្តាំផ្ញើរ​ការ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​ ដែល​បាន​គិតគូរ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​ ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ចាស់ជរា​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ កុមារ​កំព្រា​ និង​ជន​ងាយ​រង​គ្រោះ​នានា​។​

លោក​អភិបាល​ ក៏​បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់​ សូម​ខិតខំ​ប្រឹងប្រែង​បន្ត​ការ​រស់នៅ​ ដោយ​រកស៊ី​ចិញ្ចឹមជីវិត​ដោយ​របរ​សុចរិត​ និង​ខិតខំ​ថែរក្សា​សុខភាព​ តាម​រយៈ​ការ​ហូប​ស្អាត​ ផឹក​ស្អាត​ រស់នៅ​ស្អាត​ ដើ​ម្បិ​បន្ត​រង​ចាំ​មើល​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​យើង​បន្ត​ទៀត​។​

​អំណោយ​របស់​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ត្រូវ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ទាំង​១៥​គ្រួសារ​នៅ​ក្នុង​ឱកាស​នោះ​រួម​មាន​ អង្ករ​ ២៥​គីឡូក្រាម​ មី​១​កេស​ ទី​ក​ត្រី​១​យួរ​ ទឹកស៊ីអ៊ីវ​១​យួរ​ និង​ថវិកា​ ៥​ម៉ឺន​រៀល​ ព្រមទាំង​គ្រឿង​ឧបភោគបរិភោគ​ និង​សម្ភារៈ​ប្រើប្រាស់​ចំនួន​ ១០​មុខ​ផ្សេង​ទៀត​ ៕​

image2image3

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print