បើកឡាន​សាចទឹក​កខ្វក់​ប្រឡាក់​ អ្នក​ជិះ​ម៉ូតូ​ ដេញ​វាយតប់​គ្នា​ បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​យប់

ចែករំលែក៖

​ភ្នំពេញ​៖​ ជម្លោះ​រវាង​អ្នក​ជិះ​ម៉ូតូ​ និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​នាំ​គ្នា​ចោមរោម​មើល​ និង​ជួយ​សម្របសម្រួល​ទាំង​កណ្ដាល​យប់​ ព្រោះតែ​រឿង​ការ​បើកបរ​ដោយ​មិន​ចេះ​យោគយល់​គ្នា​ ខណៈ​ដែល​រថយន្ដ​តាក់ស៊ី​បាន​បើក​សាចទឹក​ស្អុយ​ជះ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ ហើយ​មិន​ឈប់​សុំ​ទោស​ ក៏​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ដេញ​ស្ទាក់​រថយន្ដ​ឲ្យ​ឈប់​ ហើយ​ក៏​មានការ​វាយតប់​គ្នា​តែ​ម្ដង​។​

sew

​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ កាល​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ត្រង់​ចំណុច​ផ្លូវ​ចូល​វត្ត​អង្គ​តា​មិ​ញ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​រថយន្ត​បង្ក​ជា​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA​ 4227​ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​២០០៤​។​ ចំណែក​ម៉ូតូ​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ ជិះ​គ្នា​២​នាក់​ ស្រី​១​នាក់​ និង​ប្រុស​១​នាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AI​ 0080​ បើកបរ​ស្របគ្នា​។​

​តាម​របស់​បុរស​ជា​ម្ចាស់​ម៉ូតូ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ដោយ​ម៉ូតូ​បើក​ពីមុខ​រថយន្ត​។​ លុះ​ពេល​ដល់​ចំណុច​កើតហេតុ​ រថយន្ត​បើក​មក​ដល់​ទន្ទឹម​ ម៉ូតូ​ និង​បាន​បើក​ជែង​ម៉ូតូ​ ហើយ​សាចទឹក​ស្អុយ​ដាក់​អ្នក​ជិះ​ម៉ូតូ​ បណ្ដាល​ឲ្យ​ប្រឡាក់​។​ ពេល​នោះ​គាត់​ខឹង​ក៏​ជិះ​ម៉ូតូ​ដេញ​ស្ទាក់​រថយន្ត​ឲ្យ​ឈប់​។​ ពេល​រថយន្ត​ឈប់​អ្នក​ជិះ​ម៉ូតូ​ បាន​ស្ទុះ​ទៅ​វាយ​មួយ​ដៃ​ទៅ​លើ​អ្នក​បើករថយន្ត​ តែ​វាយ​ខុស​ហើយ​អ្នក​បើករថយន្ត​ទូរស័ព្ទ​ហៅ​បក្ខពួក​អ្នក​រត់​តាក់ស៊ី​ដូច​គ្នា​ឲ្យ​មក​ជួយ​។​ រីឯ​ខាង​ម៉ូតូ​ក៏​បាន​ហៅ​បក្ខពួក​ឲ្យ​មក​ជួយ​ដែរ​ តែ​អ្នក​មក​ជួយ​នោះ​ មិន​បាន​វាយតប់​គ្នា​ទេ​ គឺ​គ្រាន់តែ​ឈ្លោះប្រកែក​គ្នា​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីនោះ​រាយការណ៍​ដល់​សមត្ថកិច្ច​ ចុះ​មក​ជួយ​អន្តរាគមន៍​ជួយ​ដោះស្រាយ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​គ្នា​ និង​គ្នា​ដោយ​បាន​ដោះ​ឲ្យ​ស្មើគ្នា​ មិន​ឲ្យ​អ្នក​ណា​ឈ្នះ​អ្នក​ណា​ចាញ់​ឡើយ​៕​

Nita-6-A-20-Full

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print