ជិះ​ម៉ូតូ​សង់​កូរ៉េ​មក​បន្លំ​លួច​យក​ម៉ូតូ​ YAMAHAEXCITER​ តែ​គេច​មិន​ពី​នគរបាល

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​ឃាត់ខ្លួន​ បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​គេ​ កាលពី​វេលា​ម៉ោង​៩​ ព្រឹក​ ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្សារ​ព្រែក​ក្ដាម​ ស្ថិត​ក្នុងភូមិ​ព្រែក​ក្ដាម​1​ ឃុំ​កោះ​ចិន​ ស្រុក​ពញា​ឭ​ ខេត្តកណ្ដាល​។​

៦

​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ឈ្មោះ​ ជុំ​ សុផល​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ទីលំនៅ​ក្រុម​២១​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​ហាក់​ សុខា​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​ជាងទង​ មាន​ទីលំនៅ​ភូមិ​កោះ​ចិន​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ខេត្តកណ្តាល​។​ ដោយឡែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ប៉ុនប៉ង​លួច​យក​ទៅ​នោះ​ ម៉ាក​ YAMAHA​ EXCITER​ ពណ៌​ ស​ លាយ​ខ្មៅ​ ផលិត​ឆ្នាំ​២០០៩​ពាក់​ផ្លា​ក​លេខ​ កណ្ដាល​1H-6811​។​

​ប្រភព​ដដែល​បាន​បន្ដ​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ខាងលើ​ មក​ផ្សារ​ព្រែក​ក្ដាម​ដើម្បី​ទៅ​ទិញ​ម្ហូប​ដោយ​បាន​ទុក​ម៉ូតូ​នៅ​កន្លែង​កើតហេតុ​ខាងលើ​។​ ពេល​នោះ​ជនល្មើស​បាន​បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង​ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ មក​ឈប់​នៅ​ក្បែរ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ហើយ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ដោយ​បន្សល់​ទុក​ម៉ូតូ​របស់​គេ​នៅ​ទីនោះ​។​ ក្រោយ​ពី​បាន​លួច​យក​ម៉ូតូ​នោះ​បាន​ហើយ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​នោះ​ ហើយ​គេចខ្លួន​តាម​ផ្លូវជាតិ​លេខ​៥​សំដៅ​ទៅ​ភ្នំពេញ​។​ ភ្លាម​នោះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ព្រែក​ព្នៅ​ តាម​ឃាត់ខ្លួន​ជនល្មើស​ រួម​ទាំង​ម៉ូតូ​១​គ្រឿង​ បញ្ជូន​មក​អធិការ​នគរបាល​ស្រុក​ពញាឮ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​កាន់​តុលាការ​ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print