បារាំង​បញ្ជូន​នាវាចម្បាំង​ដ៏​ធំ​បំផុត​របស់​ខ្លួន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​រដ្ឋ​អិ​ស្លា​ម

ចែករំលែក៖

​ប្រទេស​បារាំង​បាន​និង​កំពុង​បញ្ជូន​នាវាចម្បាំង​ដ៏​ធំ​បំផុត​របស់​ខ្លួន​ឲ្យ​ទៅ​ចូលរួម​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ស្ថិត​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ។​ សកម្មភាព​នេះ​បាន​កើតឡើង​ ក្រោយ​មិន​បាន​រយៈពេល​ប៉ុន្មាន​ផង​ ដែល​យន្តហោះ​ចម្បាំង​បារាំង​បាន​ចូលរួម​ធ្វើ​ប្រតិបត្តិការ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ ។​

franch

​ប្រទេស​បារាំង​បាន​និង​កំពុង​ធ្វើ​ប្រតិបត្តិការ​តាម​ដែនអាកាស​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ស្ថិត​នៅ​ក្នុង​ទឹកដី​អ៊ី​រ៉ា​ក់​ ដែល​ជា​ផ្នែក​មួយ​នៃ​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ កើតឡើង​តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៤​ ។​ នៅ​ក្នុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ យន្តហោះ​ចម្បាំង​បារាំង​ចាប់ផ្តើម​ប្រតិបត្តិការ​វាយប្រហារ​តាម​ដែនអាកាស​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ។​

​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​បារាំង​ Charles​ de​ Gaulle​ ត្រូវ​បាន​ដាក់​ឲ្យ​ប្រតិបត្តិការ​ដើម្បី​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​នោះ​ហើយ​ ។​ មូលដ្ឋាន​យន្តហោះ​ចម្បាំង​បារាំង​ឈរជើង​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ចាប់ពី​ខែកុម្ភៈ​ រហូត​ដល់​ខែមេសា​ ឆ្នាំ​២០១៥​ ។​

​ប្រទេស​បារាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​យន្តហោះ​ចម្បាំង​ប្រទេស​ Mirage​ ៦​គ្រឿង​ ឈរជើង​នៅ​ Jordan​ និង​យន្តហោះ​ចម្បាំង​ប្រភេទ​ Rafale​ ៦​គ្រឿង​ទៀត​ឈរជើង​នៅ​ចក្រភព​អា​រ៉ាប​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ ។​

​នាវា​ផ្ទុក​យន្តហោះ​បារាំង​នេះ​អាច​ផ្ទុក​យន្តហោះ​ចម្បាំង​៤០​គ្រឿង​ ហើយ​អាច​គាំពារ​បានការ​ហោះហើរ​១០០​ជើង​ ក្នុង​មួយ​ថ្ងៃ​ ។​

​ប្រធានាធិបតី​បារាំង​ លោក​ Francois​ Hollande​ បាន​ថ្លែង​ថា​ ការ​ដាក់​ពង្រាយ​ទាំងនោះ​គឺជា​ជម្រើស​មួយ​ដ៏​ល្អ​ស័ក្តិសម​បំផុត​ ដែល​ធ្វើ​ឲ្យ​យើង​ធានា​ដល់​ប្រសិទ្ធភាព​ជាមួយ​សម្ពន្ធមិត្ត​របស់​យើង​ ។​

​អាជ្ញាធរ​បារាំង​បាន​ថ្លែង​ថា​ យុទ្ធនាការ​ប្រឆាំង​ទៅ​លើ​ក្រុម​រដ្ឋ​អិ​ស្លា​ម​តាម​ដែនអាកាស​នោះ​ជា​សកម្មភាព​ការពារ​ខ្លួន​ ក្រោយ​ពី​ក្រុម​ខ្មាន់កាំភ្លើង​រដ្ឋ​អិ​ស្លា​ម​បាន​សម្លាប់​មនុស្ស​១៧​នាក់​ ក្នុង​ការ​វាយប្រហារ​២​លើក​នៅ​ទី​ក្រុងប៉ារីស​កាលពីដើម​ឆ្នាំ​២០១៥​នេះ​ ៕​

_86371786_iraq_syria_air_strikes_624_v48

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print