ភ្នំពេញ៖ កាលពេលពីថ្មីៗកន្លងទៅ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន បង្ហើបអំពីការកែទម្រង់ជុំវិញព្រឹត្ដិការណ៍ ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៦ ដើម្បីពង្រឹងសមត្ថ ភាពក្រុមដែលចូលលេងឱ្យបានល្អ ប្រសើរជាងឆ្នាំមុន ។
លោក គល់ សុផាណា អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន បង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅដើមឆ្នាំ២០១៦ខាងមុខនេះសហព័ន្ធនឹងចាប់ដំណើរការប្រកួតពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន និងលីកកំពូល របស់កម្ពុជា ។ នៅក្នុងផែនការកែ ទម្រង់របស់សហព័ន្ធកីីឡាបាល់ទាត់ កម្ពុជាជំហានដំបូងបន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡាបានលុបចោលការ ប្រកួតជើងឯកទូទាំងប្រទេសក្របខ័ណ្ឌក១ និងក២ ដោយ ធ្វើជាពហុកីឡា(National Game) ជំនួសហេតុដូច្នេះសហព័ន្ធ កីឡាបាល់ទាត់កម្ពុជាក៏ត្រូវការពង្រឹង សមត្ថភាពក្រុមដែលដាក់ពាក្យចូល រួមប្រកួតពានរង្វាន់សម្ដេចតេជោឱ្យ មានគុណភាពកាន់តែល្អប្រសើរដែរ ។
នៅសេចក្ដីព្រាងចំនួន២សំខាន់ៗ របស់សហព័ន្ធកីឡាបាល់ទាត់មានដូចជា ទី១-ការពង្រឹងសមត្ថភាពគ្រប់គ្រងការ ប្រកួត និងទី២-ពង្រឹងសមត្ថភាពការ រៀបចំដំណើរការប្រកួត ។
លោក គល់ សុផាណា បានបន្ដទៀត ថា ជាទូទៅពានរង្វាន់សម្ដេចតេជោ ចែកចេញជា២វគ្គ ស្មើនឹង៦៤ប្រកួត ប៉ុណ្ណោះ ។ ដោយឡែកឆ្នាំ២០១៦នេះ យើងនឹងធ្វើឱ្យមានការប្រកួតរហូតដល់ ទៅជាង១០០ប្រកួត ប៉ុន្ដែនៅបន្ដរូបមន្ដ ២ដំណាក់កាលដូចគ្នា ហើយការប្រកួត ខាងលើបានបើកទូលាយដល់ក្រុមនៅ តាមរាជធានី ខេត្ដ ខណ្ឌ ស្រុកនានា ទូទាំងប្រទេស ដោយឱ្យពួកគេប្រកួតជា លក្ខណៈក្នុងទឹកដី និងក្រៅទឹកដី ។ តាម រយៈការប្រកួតបានច្រើនដងបែបនេះ គឺ ជាយុទ្ធសាស្ដ្រថ្មីមួយដែលគណៈកម្មាធិ ការប្រតិបត្ដិរបស់សហព័ន្ធកីឡាបាល់ ទាត់កម្ពុជាគ្រោងដាក់ឱ្យអនុម័តដើម្បី អាចដំណើរការទៅបានកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ។
លោក គល់ សុផាណា បានបន្ថែមថា ការពង្រឹងសមត្ថភាពក្រុមខាងលើនេះ គឺជាឈ្នាន់មួយសម្រាប់ឱ្យសហព័ន្ធរៀប ចំបន្ថែមលីកកម្រិត២ និងឈានទៅរៀប ចំលីកកម្រិត៣នៅឆ្នាំបន្ដបន្ទាប់ ។
ទន្ទឹមនឹងការលើកឡើងរបស់អគ្គ លេខាធិការសហព័ន្ធខាងលើនេះលោក នាយឧត្ដមសេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាន ប្រកាសកាលពីរាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ថា កម្ពុជាអាចនឹងមានលីក កម្រិត២ ដោយលីកនេះចម្រាញ់យក ក្រុមល្អចំនួន២ក្រុមដាក់ជំនួសក្រុម ដែលលេងនៅលីកធំដែលមានលេខរៀងទាបជាងគេ ។ លោកបានបន្ដទៀតថា ចំពោះលីក២នេះយើងតម្រូវឱ្យកីឡាករ ដែលអាចលេងបានចាប់ពីអាយុ១៩ឆ្នាំ ឡើងទៅ ៕
ដោយ៖ សារីម