ខេត្ដកំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋ២ខ្នង និងផ្ទះមន្ដ្រីសាលាខេត្ដកំពង់ធំ១ខ្នងបាន បាក់ធ្លាក់ចូលទៅក្នុងស្ទឹងសែនតែពុំបង្ក ឱ្យមានគ្រោះថ្នាក់ដល់មនុស្សនៅក្នុង គ្រួសារនោះទេ។
ករណីបាក់ផ្ទះខាងលើនេះបានកើង ឡើងនៅវេលាម៉ោង២និង៥០នាទី រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិត នៅភូមិកំពង់ក្របៅ ឃុំសង្កាត់កំពង់ ក្របៅ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ។
បើតាមអាជ្ញាធរក្រុងស្ទឹងសែនបាន បញ្ជាក់ថា ផ្ទះ៣ខ្នងដែលបាក់ចូលទៅ ក្នុងទឹកស្ទឹងសែននោះគឺពុំបានបាក់ទាំង ស្រុងនោះទេ តែបានបាក់មួយផ្នែកនៃផ្ទះ បាយខាងក្រោយប៉ុណ្ណោះ។ អាជ្ញាធរក្រុង ស្ទឹងសែនបានបន្ដថា ទោះជាផ្ទះទាំង៣ ខ្នងនិងផ្ទះប្រជាពលរដ្ឋមួយចំនួនទៀត នៅជាប់ៗគ្នានោះមិនធ្លាក់ចូលទឹកស្ទឹង ទាំងស្រុងក៏ដោយក៏ប្រជាពលរដ្ឋកំពុង ជួបគ្រោះផ្ទះធ្លាក់ចូលទឹកស្ទឹងខាងលើនេះគ្រោងនឹងរំកិលរុះរើលំនៅឋានទៅតាំង ទីលំនៅកន្លែងផ្សេងដែរ ព្រោះផ្ទះទាំង នោះរកកល់នឹងធ្លាក់ទាំងស្រុងប្រសិនបើ មានភ្លៀងធ្លាក់ខ្លាំង។
អាជ្ញាធរបានឱ្យដឹងដែរថា ផ្ទះបាយ២ ខ្នងរបស់ប្រជាពលរដ្ឋនិងផ្ទះបាយរបស់ មន្ដ្រីសាលាខេត្ដម្នាក់ឈ្មោះ លី គឹមពាវ បានធ្លាក់ចូលទឹកស្ទឹងក្រោយពីមានភ្លៀង ធ្លាក់ខ្លាំងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ហើយមានការបាក់ដីច្រាំងស្ទឹង។
បើតាមប្រជាពលរដ្ឋនៅភូមិខាងលើ នេះប្រាប់ឱ្យដឹងដែរថា កាលពីអំឡុងឆ្នាំ ២០១៣ មានការដ្ឋានបូមខ្សាច់ក៏ធំមួយ នៅចំណុចបាក់ផ្ទះបាយចូលទៅក្នុងទឹក ស្ទឹងនេះ។ ដូច្នេះការបាក់ផ្ទះបាយនៅថ្ងៃ កើតហេតុខាងលើអាចបណ្ដាលមកពី ការដ្ឋានបូមយកខ្សាច់កន្លងមកធ្វើឱ្យដី នៅក្រោមលំនៅឋានដែលបាក់នេះមាន រូង ហើយនៅពេលដែលមានភ្លៀងធ្លាក់ និងទឹកស្ទឹងឡើងហូរខ្លាំង ក៏បាក់ដីបន្ថែម ទាញទម្លាក់យកផ្ទះបាយចូលទៅក្នុងទឹក ស្ទឹងតែម្ដង។
គួររំលឹកថា ការបាក់ផ្ទះបាយចូលក្នុង ស្ទឹងនិងទន្លេបានកើតឡើងជាហូរហែ មិនថាតែនៅខេត្ដកំពង់ធំនេះទេ នៅខេត្ដ ដទៃទៀតដែលប្រជាពលរដ្ឋតាំងទីលំនៅ ជាប់មាត់ស្ទឹង-ទន្លេតែងតែរងគ្រោះបាក់ ធ្លាក់ផ្ទះចូលស្ទឹង-ទន្លេជាបន្ដបន្ទាប់។ នៅក្រោយពីកើតហេតុរាល់លើកម្ចាស់ ផ្ទះរងគ្រោះតែងតែលើកឡើងថាការ ដែលផ្ទះរបស់ពួកគាត់បាក់ចូលទឹកស្ទឹង និងទន្លេនេះដោយសារតែក្រុមឈ្មួញបូម ខ្សាច់មិនបានគិតពីការគ្រោះថ្នាក់ដល់ លំនៅឋានការរស់នៅរបស់ពួកគាត់ ៕
ដោយ៖ ប៊ុន រិទ្ធី