ជម្លោះ​តិចតួច​ មន្ដ្រី​នគរបាល​ស័ក្ដិ​២​ម្នាក់​ដក​កាំភ្លើង​ភ្ជង់​ និង​ទាត់​ស្ដ្រី​មាន​ផ្ទៃពោះ​៧​ខែ​ធ្លាក់ឈាម​

ចែករំលែក៖

​ភ្នំពេញ៖​ នគរបាល​ប៉ុស្ដិ៍​ឃ្មួ​ញ​បាន​ ឃាត់ខ្លួន​មន្ដ្រី​នគរបាល​មាន​ឋានៈ​អនុ​ សេនីយ៍​ទោ​ម្នាក់​ដែល​បម្រើ​ការងារ​នៅ​ នាយកដ្ឋាន​ការពារ​និង​ជា​អ្នកបើកបរ​រថយន្ដ​ របស់​មន្ដ្រី​មាន​អំណាច​ម្នាក់​បន្ទាប់​ពី​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​K54​ភ្ជង់​និង​ទាត់​ធាក់​ស្ដ្រី​មាន​ផ្ទៃពោះ​៧​ខែ​ម្នាក់​បណ្ដាល​ធ្លាក់ឈាម​របួស​ធ្ងន់ធ្ងរ​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ជា​ បន្ទាន់​ ។​

sew-131

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ស្ថិត​នៅ​ភូមិ​សែន​សុខ​៥​ សង្កាត់​ ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។​

​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ មិត្ដ​ សុ​ភណ្ឌ​ អាយុ​៤២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​សែន​សុខ​៥​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រង​របួស​ ធ្លាក់ឈាម​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរ​-​សូ​វៀត​ ។​ ចំណែក​ជន​បង្ក​ឈ្មោះ​ ចាន់​ សា​រិ​ន​ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​ ជាម​ន្ដ្រី​ នគរបាល​ពាក់​ស័ក្ដិ​២​បម្រើ​ការ​នៅ​ នាយកដ្ឋាន​ការពារ​ ។​

​ស្ដ្រី​ម្នាក់​ឈ្មោះ​ ឈុ​ន​ សា​រុន​ អាយុ​ ៣៦​ឆ្នាំ​ ជា​អ្នក​ដែល​បានឃើញ​ហេតុ​ ការណ៍​នេះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​ កើតហេតុ​គាត់​បានឃើញ​ជន​បង្ក​ទៅ​រុះ​ រើ​ខ្សែភ្លើង​ដែល​ត​នៅផ្ទះ​ស្ដ្រី​រង​គ្រោះ​។​ ក្រោយមក​ស្រាប់តែ​ឈ្លោះប្រកែក​គ្នា​ បាន​កើតឡើង​រវាង​ស្ដ្រី​រង​គ្រោះ​និង​ ជន​បង្ក​ហើយ​ភ្លាម​នោះ​ប្រពន្ធ​ជន​បង្ក​ក៏​ ចូល​មក​ក្នុងផ្ទះ​នេះ​ដោយ​បានឃើញ​ជន​បង្ក​កំពុង​ចាប់​ស្ដ្រី​ពោះធំ​៧​ខែ​នោះ​បោក​ ផ្ទប់​ទៅ​នឹង​ម៉ូតូ​ហើយ​ទាត់​ធាក់​១​ជើង​ចំ​ កណ្ដាល​ពោះ​បណ្ដាល​ឱ្យ​ស្ដ្រី​ពោះធំ​នោះ​ ដួល​និង​មាន​ហូរ​ឈាម​ ។​ ពេល​ឃើញ​ ដូច្នោះ​ទើប​មាន​បងប្អូន​ចេញ​មក​ជួយ​ ឃាត់​តែ​ត្រូវ​បាន​ជន​បង្ក​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​ទាំង​អ្នក​មក​ជួយ​ទៀត​ ។​ ពេល​ នោះ​បងប្អូន​ស្ដ្រី​រង​គ្រោះ​ក៏​ចេញ​មក​ ប្រតាយប្រតប់​ជាមួយ​ជន​បង្ក​ហើយ​បាន​ រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យមក​ជួយ​ធ្វើ​ អន្ដរាគមន៍​និង​ឃាត់ខ្លួន​ជន​បង្ក​យក​មក​ ប៉ុស្ដិ៍​នគរបាល​ឃ្មួ​ញ​ដើម្បី​សាកសួរ​តែ​ម្ដង​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បុរស​ដែល​ជា​ជន​បង្កហេតុ​បាន​និយាយ​ថា​ កន្លង​មក​ គ្រួសារ​គាត់​និង​គ្រួសារ​ស្ដ្រី​រង​គ្រោះ​មិន​ ត្រូវ​គ្នា​ទេ​តែងតែ​មានរឿង​ឈ្លោះ​គ្នា​ ហើយ​មិន​ដែល​និយាយ​រកគ្នា​យូរ​មក​ ហើយ​ ។​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ផ្ទះ​គាត់​ បាន​ដាច់​ភ្លើង​ពេល​នោះ​គាត់​ក៏​បាន​ដើរ​ ទៅ​ប្រាប់​ឪពុក​ស្ដ្រី​រង​គ្រោះ​ថា​ “​ឱ្យ​កូន​ពូ​ យក​ខ្សែភ្លើង​ដែល​ចង​ជាប់​នឹង​ខ្សែភ្លើង​ របស់ខ្ញុំ​ចេញ​ទៅ​ព្រោះ​ខ្ញុំ​ត្រូវ​យក​ខ្សែ​នេះ​ទៅ​ត​កន្លែង​ផ្សេង​”​ ។​ ពេល​នោះ​ឪពុក​ របស់​ស្ដ្រី​នោះ​មិន​បាន​ថា​អី​ទេ​ស្រាប់តែ​ ស្ដ្រី​ខាងលើ​ចេញ​មក​ជេរ​ប្រមាថ​គាត់​ ទើប​បង្ក​ឱ្យ​មាន​ជម្លោះ​កើតឡើង​និង​ឈាន​ ដល់​ប្រតាយប្រតប់​គ្នា​ទៅ​ ។​

​គាត់​បន្ដ​ទៀត​ថា​ គាត់​មិន​បាន​ដក​ កាំភ្លើង​ភ្ជង់​ឬ​វាយ​ស្ដ្រី​រង​គ្រោះ​នោះ​គឺ​ស្ដ្រី​មាន​ផ្ទៃពោះ​នោះ​រត់​ដួល​ដោយ​ខ្លួនឯង​។​ ប៉ុន្ដែ​ទោះបីជា​ជន​បង្ក​ឆ្លើយ​បែប​នេះ​ក៏​ ដោយ​សមត្ថកិច្ច​នៅ​តែ​ឃាត់ខ្លួន​បុរស​ រូប​នេះ​ទៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​ បន្ដ​តាម​ច្បាប់​ ៕​

sew

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print