ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់មានជំងឺមានប្រកាច់(ឆ្កួតជ្រូក)ប្រចាំកាយច្រើនឆ្នាំបានលង់ទឹកស្លាប់ ខណៈស្រញតីរងគ្រោះទៅស្ទូចត្រីម្នាក់ឯង ។ ករណីលង់ទឹកនេះកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រង់ចំណុចអូរខាងជើងភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្រុមគ្រួសារសពបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានចេញពីផ្ទះទៅស្ទូចត្រីនៅក្នុងអូរខាងជើងភូមិសំបួរចម្ងាយ១០០ម៉ែត្រតែម្នាក់ឯង លុះបាត់យូរពេក ក្រុមគ្រួសារបានដើររក និងចុះរាវក្នុងទឹកក៏ឃើញសាកសពតែម្ដង ។
លោកអនុសេនីយ៍ឯកពៅ នឿន អធិការរងនគរបាលស្រុកកភ្នំស្រួចបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឆាង ចន្ថា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច។ លោកអធិការរងបន្តថាស្ត្រីរងគ្រោះមានជំងឺប្រកាច់(ឆ្កួតជ្រូក)ប្រចាំកាយច្រើនឆ្នាំមកហើយ គាត់តែងតែកើតមានអាការៈបេបនេះជាញឹកញាប់ នេះបើតាមការឲ្យដឹងពីក្រុមគ្រួសារសព ។
លោកអធិការរងបន្តថា ក្រោយធ្វើការពិនិត្យសាកសពបានឲ្យដឹងថា ជនរងគ្រោះពិតជាលង់ទឹកពិតប្រាកដមែន ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រយសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សេនាស័ក្តិ