ខឹង​គេ​សង់រោង​បុណ្យសព​ទើស​ផ្លូវ​បើក​បុក​ផ្អើល​មនុស្ស​មួយ​រោង​បុណ្យ​

ចែករំលែក៖

​ភ្នំពេញ​៖​ ភាព​ភ្ញាក់ផ្អើល​ឆោឡោ​មួយ​ បាន​ធ្វើ​ឲ្យ​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​តែ​ចូលរួម​កាន់ទុក្ខ​ និង​កំដរ​បុណ្យសព​ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ភិតភ័យ​ស្រឡាំងកាំង​ រត់​ជាន់​ជើង​គ្នា​ប្រសាច​ដូច​សម័យ​ទម្លាក់​គ្រាប់បែក​ ខណៈ​ដែលរ​ថយ​ន្ដឹ​ក​ជ្រូក​មួយ​គ្រឿង​ បាន​បើក​បុក​រោង​បុណ្យសព​ ដោយសារ​តែ​ក្ដី​មួរ​ម៉ៅ​ របស់​អ្នកបើកបរ​ ដែល​ខឹង​នឹង​ម្ចាស់​បុណ្យ​ ដែល​សង់រោង​ទើស​ផ្លូវ​គេ​បើករថយន្ដ​ដែល​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ និង​ងាប់​ជ្រូក​គេ​អស់​ជា​ច្រើន​ក្បាល​។​

jpg7

​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​។​

​តាម​សម្ដី​របស់​ស្ដ្រី​ម្នាក់​ ដែល​ត្រូវជា​កូនស្រី​របស់​សព​ដែល​កំពុង​ធ្វើបុណ្យ​ បាន​ឲ្យ​ដឹង​ថា​ គាត់​បាន​ជួល​រោង​មក​សង់​ធ្វើ​បុណ្យសព​ឲ្យ​ម្ដាយ​របស់​គាត់​ឈ្មោះ​សុខ​ សុភាព​ តាំងពី​ថ្ងៃ​ទី​៥​ ខែតុលា​ មក​ម្លេះ​ ហើយ​ក៏​បាន​ដាក់​សញ្ញា​ជូនដំណឹង​ថា​មាន​ធ្វើបុណ្យ​នៅ​ខាង​ដើមផ្លូវ​ចូល​ដែរ​។​ លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ដ​កែ​ច្នៃ​ដឹក​ជ្រូក​មួយ​គ្រឿង​ ដែល​បាន​ដឹក​ជ្រូក​ក្នុង​គោលបំណង​ យក​ជ្រូក​ទៅ​ដាក់​ក្នុង​កុងស៊ី​កាប់​ជ្រូក​ នៅ​នៅ​ហួស​ពី​ពី​រោង​បុណ្យ​បន្ដិច​។​ ប៉ុន្តែ​ដោយសារ​តែ​រោង​បុណ្យ​របស់​គាត់​បាន​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ និង​បណ្ដាល​ឲ្យ​ជ្រូក​របស់​គេ​ងាប់​អស់​ជា​ច្រើន​ក្បាល​ ទើប​គេ​បាន​បើករថយន្ដ​ចូល​មក​ទាំង​ទទឹងទទែង​ តែ​ត្រូវ​អ្នក​នៅ​ក្នុង​រោង​រួសរាន់​ទៅ​ទប់​បង្គោល​ទាន់​ ក៏​មិន​បណ្ដាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ដែរ​ គ្រាន់តែ​ប៉ះពារ​តិចតួច​។​

​ប្រភព​ដដែល​បន្ដ​ទៀត​ថា​ ពេល​នោះ​អ្នកបើកបរ​រថយន្ដ​នោះ​ហាក់​មិន​អស់ចិត្ត​ និង​ដូច​ជា​មាន​គំនុំ​នឹង​ម្ចាស់​រោង​បុណ្យ​ ក៏​បើករថយន្ត​ត្រឡប់​មក​វិញ​ហើយ​ក៏​បាន​បុក​ម្ដងទៀត​ ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​កំពុង​អង្គុយ​យាម​ក្នុង​រោង​បុណ្យ​ ធ្វើ​ឲ្យ​រង​របួស​យ៉ាងតិច​២​នាក់​។​

​ក្រោយ​ពេល​កើតហេតុ​បងប្អូន​សព​បាន​ទាញ​ម៉ូតូ​ជិះ​ដេញ​តាម​រថយន្ដ​ រហូត​ដល់​ហ្គ្រេ​ន​ភ្នំពេញ​តែ​ដោយ​រថយន្ត​បើក​លឿន​ពេក​ក៏​តាម​អត់​ទាន់​ក៏​ត្រឡប់​មក​វិញ​។​ បន្ទាប់​មក​ទើប​មាន​តំណាង​ខាង​កុងស៊ី​កាប់​ជ្រូក​ ចេញ​មក​ចរចា​ជាមួយ​អ្នក​ផ្តើមបុណ្យ​។​ ប៉ុន្តែ​អ្នក​មា្ច​ស់​ដើមបុណ្យ​ប្រាប់​ថា​ គាត់​មិន​ទាមទារ​សំណង​ទេ​ ហើយ​ក៏​មិន​ចាំបាច់​ធ្វើ​រោង​បុណ្យ​ឡើង​វិញ​ដែរ​ ព្រោះ​ស្អែក​នេះ​សព​ម្តាយ​របស់​គាត់​ដឹក​យក​ទៅ​បូជា​ហើយ​ សុំ​ឲ្យ​តែ​ធ្វើការ​ដោះស្រាយ​សង​សំណង​ជាមួយ​ម្ចាស់​រោង​និង​សង​ថ្លៃ​ខូចខាត​របស់​ម្ចាស់​រោង​នោះ​ប៉ុណ្ណោះ​បញ្ចប់រឿង​៕​

__3

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print