អត្ដ​ព​លិ​ក​ចុះ​ឈ្មោះ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​មាន​៨​ពាន់​នាក់​ហើយ

ចែករំលែក៖

​ភ្នំពេញ​៖​ គិត​ត្រឹម​ថ្ងៃ​សុក្រ​ ទី​៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​ មាន​អត្ដ​ព​លិ​កបាន​ មក​ចុះ​ឈ្មោះ​ចូលរួម​រត់​ពាក់កណ្ដាល​ ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​ប្រមាណ​៨,០០០​នាក់​ហើយ​ ប៉ុន្ដែ​ព្រឹត្ដិការណ៍​ប្រចាំឆ្នាំ​ដ៏​ ធំ​មួយ​នេះ​នៅ​សល់​កាលបរិច្ឆេទ​រយៈ​ ពេល​១​ខែ​ទៀត​ទើប​ព្រឹត្ដិការណ៍​រត់ប្រណាំង​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​២០​នា​ខេត្ដ​ សៀមរាប​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ នៅ​ក្នុង​ចំណោម​អ្នក​ចុះ​ ឈ្មោះ​៨​ពាន់​នាក់​នោះ​មាន​ជនជាតិ​ខ្មែរ​ ៣,០០០​នាក់​ និង​ជនបរទេស​៥,០០០​ នាក់​ មក​ពី​៦០​ប្រទេស​ផ្សេង​គ្នា​ ។​

Angkor-Marathon-photos-AM 1

​តាម​ការ​គ្រោងទុក​របស់​គណៈ​ក​ម្មា​ ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក្នុង​ការ​ប្រារឰ​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ទិវា​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​និង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្ដរជាតិ​ រាប់​ម៉ឺន​នាក់​ចូលរួម​រត់​កម្សាន្ដ​ និង​មក​ ទស្សនា​ប្រាសាទអង្គរវត្ដ​ដែល​ជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​របស់​មនុស្ស​ ជាតិ​ ។​ ខួប​លើក​ទី​២០​ឆ្នាំ​ក្នុង​ការ​បង្កើត​ ឡើង​នូវ​ព្រឹត្ដិការណ៍​រត់ប្រណាំង​ពាក់​ កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​នេះ​ត្រូវ​ បាន​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រីក្រសួង​ ទេសចរណ៍​ប្រកាស​ថា​ ទិវា​នេះ​ត្រូវ​រៀប​ ចំ​ឱ្យ​បាន​ធំ​ជាង​រាល់​ឆ្នាំ​និង​មាន​អ្នក​ចូល​ រួម​រាប់​ម៉ឺន​នាក់​ ។​

​លោក​វ៉ា​ត់​ ចំរើន​ អគ្គលេខាធិការ​នៃ​ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ព្រឹត្ដិការណ៍​រត់​ ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​លើក​ទី​២០​ឆ្នាំ​២០១៥​នឹង​កាន់តែ​ អស្ចារ្យ​ជាង​ឆ្នាំ​កន្លង​ទៅ​ដោយសារ​ថ្នាក់​ ដឹកនាំ​ NOCC​ គោរព​អញ្ជើញសម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ជា​អ​ធិ​ បតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ដើម្បី​បាញ់កាំភ្លើង​ ចេញដំណើរ​ក្នុង​ការ​រត់ប្រណាំង​របស់​ កីឡាករ​-​កីឡាការិនី​ក្នុង​ព្រឹត្ដិការណ៍​រត់​ ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​ នេះ​ ។​

​លោក​បាន​បន្ដ​ថា​ ដើម្បី​ធ្វើ​ឱ្យ​បរិ​យា​ កាស​កាន់តែ​សប្បាយ​រីករាយ​ថែម​មួយ​កម្រិត​ទៀត​នោះ​នៅ​ឆ្នាំ​២០១៥​នេះ​ គណៈកម្មការ​បច្ចេកទេស​នឹង​រៀបចំ​ ព្រឹត្ដិការណ៍​ឱ្យ​បាន​ធំ​ជាង​ឆ្នាំ​មុនៗ​ ពិសេស​ការ​បង្កើត​កម្មវិធី​ប្លែកៗ​ច្រើន​សំបូរ​បែប​សម្រាប់​អបអរសាទរ​ពិធី​ គម្រប់​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ទិវា​រត់ប្រណាំង​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ​អង្គរ​ ។​

​គួរ​រំលឹក​ថា​ សម្រាប់​ការ​ចុះ​ឈ្មោះ​ រត់ប្រណាំង​ក្នុង​ព្រឹត្ដិការណ៍​នេះ​នៅ​រាជ​ ធានី​ភ្នំពេញ​នឹង​ឈប់​ទទួល​ពាក្យ​ត្រឹម​ ថ្ងៃ​ទី​៤​ ខែធ្នូ​ឆ្នាំ​២០១៥​ រីឯ​កន្លែង​ចុះ​ ឈ្មោះ​នៅ​ខេត្ដសៀមរាប​ឈប់​ទទួល​ពាក្យ​ ត្រឹម​ថ្ងៃ​ទី​៥​ ខែធ្នូ​ ៕​

marathon125angkormaraton

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print