អភិបាលខេត្ត​បញ្ជា​កម្លាំង​ឱ្យ​ចុះ​រូស​រើ​ឧបករណ៍​នេសាទ​ដាក់​កាត់​ស្ទឹង​

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖​ កម្លាំង​ចម្រុះ​ស្រុក​បាកាន​ចុះ​រូស​រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ ស្ដី​ពី​ជលផល​ ដាក់​កាត់​ស្ទឹង​តាម​បញ្ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ ខណៈ​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ ។​

ses-2

​ប្រតិបត្តិការ​ខាងលើ​នេះ​ ចាប់ផ្ដើម​អនុវត្ដន៍​ឡើង​នៅ​ម៉ោង​ ១១.៣០​នាទី​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ស្ទឹង​អ្នកតា​ទ្វារ​ និង​ស្ទឹង​ស្វាយដូនកែវ​ ស្ថិត​ក្នុងភូមិ​អ្នកតា​ទ្វារ​ ឃុំ​ឬ​ស្សី​ក្រាំង​ ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​ រហូត​ដល់​ភូមិ​ព្រែក​ក្រ​ ឃុំ​មេទឹក​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​បាកាន​បានឱ្យ​ដឹង​ថា​ ការ​អនុវត្តន៍​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​ ខណៈ​ប្រជាពលរដ្ឋ​រាយការណ៍​ថា​ មាន​ជន​ទុច្ចរិត​ដាក់​របាំង​កាត់​ស្ទឹង​យ៉ាងច្រើន​ស្កេ​ក​ស្កះ​ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​គ្មាន​កន្លែង​នេសាទ​លក្ខណៈ​គ្រួសារ​ ។​ ប្រភព​បន្ដ​ទៀត​ថា​ លទ្ធផល​ក្នុង​ការ​បង្ក្រាប​មិន​ទាន់​មាន​ទូរលេខ​នៅឡើយ​ទេ​ ដោយ​កម្លាំង​ទើបតែ​ចាប់ផ្ដើម​ធ្វើ​ ហើយ​បទល្មើស​មាន​ច្រើន​ស្កេ​ក​ស្កះ​ ៕​

ses (1)sesses (3)

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print