ទំនាស់​ពាក្យ​សម្តី​ក្លាយជា​ហិង្សា​កាប់​ប្រហារ​គ្នា​របួសធ្ងន់​ម្នាក់​នៅ​កៀង​ស្វាយ

ចែករំលែក៖

​ខេត្តកណ្តាល៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​លើ​ផ្ទៃមុខ​ ក្នុង​ករណី​ទំនាស់​ពាក្យ​សម្តី​ក្លាយជា​ហិង្សា​កាប់​ប្រហារ​គ្នា​ ចំណែក​ជន​ដៃដល់​បាន​រត់គេច​ខ្លួន​ទៅ​ពួន​នៅ​ក្នុងផ្ទះ​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៧​ ខែវិច្ឆិការ​ ឆ្នាំ​២០១៥​ ត្រូវ​សមត្ថកិច្ច​ចាប់​ បាន​ បន្ទាប់​ពី​ជនសង្ស័យ​គេចខ្លួន​បាន​ប្រហែល​១២​ម៉ោង​ ។​

sew

​ករណី​កាប់​ប្រហារ​ដោយ​អំណាច​ស្រា​ចូលខ្លួន​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​ និង​៤០​នាទី​ ថ្ងៃ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​រាំង​ដេក​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ។​

​ជន​ដៃដល់​ដែល​ត្រូវ​បាន​ឃាត់​ ខ្លួន​នោះ​មានឈ្មោះ​ ប៊ិ​ន​ ខ្លូត​ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ ជនជាតិ​ខ្មៃ​រ​ មុខរបរ​ ជា​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​រាំង​ដេក​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ។​ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​ ហ៊ីង​ ហ៊ុ​ល​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជា​កសិករ​ មាន​ទីលំនៅ​ក្នុង​ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ត្រូវ​បញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​កៀនស្វាយ​។​

​លោក​នូ​ ពី​ប៉ូ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​មិត្ត​ភ័​ក្រ​ក្នុងភូមិ​ រហូត​ស្រវឹង​ជោកជាំ​ហើយ​បាន​ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ​ ស៊ូ​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ ក្នុង​គោលបំណង​ឆ្ពោះទៅ​ដេក​យាម​ស្រះ​ចិញ្ចឹម​ត្រី​នៅ​ឯង​បឹង​ខាងក្រោយ​ភូមិ​ ។​ ពេល​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​ឈ្មោះ​ ស៊ូ​ រ​ដ្ឋា​ បាន​បើក​ម៉ូតូ​ចូល​ទៅ​លេង​ផ្ទះ​របស់​ឈ្មោះ​ អ៊ី​ ប៉ែ​ត្រ​ មួយសន្ទុះ​ ជន​រង​គ្រោះ​ក៏​បាន​ក្រោក​ដើរ​ឆ្ពោះទៅ​ស្រះ​ចិញ្ចឹម​ត្រី​មុន​ឈ្មោះ​ ស៊ូ​ រ​ដ្ឋា​ ។​ ពេល​ជន​រង​គ្រោះ​ដើរ​ តាម​ផ្លូវ​ប្រមាណ​៦០​ម៉ែត្រ​ពី​ផ្ទះ​របស់​ឈ្មោះ​អ៊ី​ ប៉ែ​ត្រ​ ក៏​បាន​ជួប​និយាយ​គ្នា​លេង​ជាមួយ​ជនសង្ស័យ​ដែល​ស្ថិត​ក្នុង​សភាព​ស្រវឹងស្រា​ដូច​គ្នា​ ។​ ពេល​និយាយ​មិន​ទាន់​បាន​ប៉ុន្មាន​មាត់​ផង​ក៏​ទាក់​ពាក្យ​សំដី​គ្នា​ គ្រានោះ​ជនសង្ស័យ​បាន​ស្ទុះ​ចូល​ទៅ​ក្នុងផ្ទះ​យក​កាំបិត​ផ្គាក់​យា​កាម​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ​ចំ​លើ​ផ្ទះ​មុខ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ ជន​ដៃដល់​បាន​កាន់​កាំបិត​រត់គេច​ខ្លួន​ចេញពីផ្ទះ​អស់​រយៈពេល​១​យប់​ រហូត​ដល់​វេលា​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ទើប​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​បាន​ បញ្ជូន​ទៅ​កាន់​អ​ថិ​ការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​ស្ថិត​នៅ​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យ​ឯ​រា​ធាំ​នី​ភ្នំពេញ​ដោយសារ​ស្ថានភាព​របួសធ្ងន់​ពេក​ ៕

IMG-20151107-WA0000sew-227sew (1)sew (3)

...

 

ដោយ៖ ​សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print