ភ្នំពេញ៖ នៅក្នុងជំនួបសម្ដែងការ គួរសមជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក Chang Wanquan រដ្ឋមន្ដ្រីក្រសួងការពារប្រទេស សាធារណរដ្ឋប្រជាមានិតចិនបានមាន ប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះគឺពង្រឹងទំនាក់ទំនងរវាង ប្រទេសទាំងពីរផង និងជំរុញកិច្ចសហ ប្រតិបត្ដិការរវាងប្រទេសទាំងពីរលើ គ្រប់វិស័យផង ។ ក្នុងន័យនេះដែរលោក បានជំរាបជូនសម្ដេចតេជោនាយករដ្ឋ មន្ដ្រីថា ប្រទេសចិនតែងតែគាំទ្ររាជ រដ្ឋាភិបាលកម្ពុជា ។
លោក អ៊ាង សុផល្លែត ជំនួយការ សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានប្រាប់ឱ្យ ដឹងក្រោយជំនួបថា ជំនួបសម្ដែងការគួរ សមរបស់លោក Chang Wanquan ជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី បែបនេះបានប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅវិមាន សន្ដិភាព ។
លោក Chang Wanquan បានជម្រាប សម្ដេចតេជោទៀតថា លោកបានជួប ពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ហើយបានយល់ព្រមគ្នាលើ ចំណុចជាច្រើនរហូតដល់បានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងផងដែរ ។
ជាការឆ្លើយតបសម្ដេចតេជោ នាយករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់រវាងប្រទេសទាំង២ដែល កាន់តែរឹងមាំ ។ សម្ដេចបានមាន ប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេស ទាំងពីរបានឆ្លងកាត់រយៈពេលជាយូរណាស់ មកហើយហើយក៏បានឆ្លងកាត់រឿងរ៉ាវ ជាច្រើនដែរ ប៉ុន្ដែទំនាក់ទំនងគឺកាន់តែ រឹងមាំ ។ សម្ដេចបានស្វាគមន៍ចំពោ ះកិច្ច ពិភាក្សារវាងលោក Chang Wanquan ជាមួយនឹងលោកឧបនាយក រដ្ឋមន្ដ្រី ទៀ បាញ់ ហើយបានលើកទឹក ចិត្ដឱ្យភាគីទាំងពីរបន្ដកិច្ចសហប្រតិបត្ដិការឱ្យបានកាន់តែស៊ីជម្រៅថែមទៀត។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរនៅវិមានសន្ដិភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន អនុញ្ញាតឱ្យគណៈប្រតិភូនៃស្ថាប័នសវនកម្មកំពូលអាស៊ានដឹកនាំដោយលោក Pengiran HAJI ABDUL RAHMAN អគ្គសវនករនៃប្រទេសប្រ៊ុយណេចូលជួបសម្ដែងការគួរសមនៅវិមានសន្ដិភាព។
លោកអគ្គសវនករបានគោរពរាយ ការណ៍ជូនសម្ដេចតេជោនាយករដ្ឋមន្ដ្រីថា សវនកម្មកំពូលអាស៊ាននេះបានបង្កើត ឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១១ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីដែល មានសមាជិកទាំង១០នៃស្ថាប័នសវនកម្ម កំពូលមកពីប្រទេសសមាជិកអាស៊ាន។ គោលបំណងនៃការបង្កើតសវនកម្មកំពូល អាស៊ាននេះគឺដើម្បីកសាងសមត្ថភាព និងលើកកម្ពស់កិច្ចសហប្រត្ដិបត្ដិការ និងការយល់ដឹងរវាងសមាជិកតាមរយៈការផ្លាស់ប្ដូរនិងចែករំលែកបទពិសោធន៍ ក្នុងវិស័យសវនកម្មសាធារណៈដើម្បី ពង្រឹងស្ថាប័នសវនកម្មឱ្យមានតម្លាភាពនិងគណនេយ្យភាព ។
សវនកម្មកំពូលអាស៊ាននេះគឺរៀបចំ ឡើងដោយមានការតែងតាំងប្រធាននិងអនុប្រធានដែលត្រូវផ្លាស់វេនគ្នាតាមលំដាប់អក្សរពីប្រទេសមួយទៅប្រទេសមួយដោយការសម្រេចរបស់សន្និបាត ។
អាណត្ដិប្រធាននិងអនុប្រធានគឺមានរយៈពេល២ឆ្នាំហើយអនុប្រធាននឹងឡើងធ្វើជាប្រធានជាបន្ដ ។ បច្ចុប្បន្ននេះ ប្រធានសវនកម្មកំពូលអាស៊ានគឺតំណាង មកពីប្រទេសប្រ៊ុយណេហើយនៅពេល នេះតំណាងប្រទេសប្រ៊ុយណេបានផ្ទេរ ការងារមុខតំណែងមកឱ្យកម្ពុជា ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបាន មានប្រសាសន៍សម្ដែងការវាយតម្លៃ ខ្ពស់ចំពោះការបង្កើតស្ថាប័នសវនកម្ម កំពូលអាស៊ាននេះសម្ដេចក៏បានវាយ តម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រទេសប្រ៊ុយណេដែលបានដឹកនាំស្ថាប័ននេះ រហូតមកដល់ពេលប្រគល់ជូនកម្ពុជាធ្វើ ជាប្រធាន ។
សម្ដេចបានជម្រាបជូនប្រតិភូទាំង មូលអំពីប្រវត្ដិកម្ពុជាដែលពីដើមមក ធ្លាប់មានក្រសួងពិនិត្យកិច្ចការរដ្ឋប៉ុន្ដែ ក្រោយមកក៏បានលើកកម្ពស់ឱ្យទៅជា អង្គភាពមួយមិនចំណុះដែលអង្គភាពនេះប្រធានអនុប្រធានត្រូវបោះឆ្នោតជ្រើស រើសដោយសភាជាតិ ។ ប្រធាននិងអនុ ប្រធានត្រូវលាលែងពីកិច្ចការនយោបាយដើម្បីធានាតម្លាភាពអភិបាលកិច្ចល្អ ។
ជាទីបញ្ចប់សម្ដេចតេជោបានថ្លែង អំណរគុណចំពោះរបាយការណ៍របស់លោក ប្រធានដែលមកពីប្រទេសប្រ៊ុយណេ សម្ដេចបានជូនពរឱ្យអង្គភាពនេះដំណើរការទៅមុខទៀតមានប្រសិទ្ធភាពកាន់ តែខ្ពស់ ៕
ដោយ៖ ហេង សូរិយា