ខេត្តរតនគិរី៖ ក្មេងប្រុសជនជាតិចារាយម្នាក់ក្នុងចំណោមក្នេងប្រុស៤នាក់បានលង់ទឹកស្រះស្លាប់ភ្លាមៗ ខណៈដែលពួកគេបាននាំគ្នាទៅងូតទឹកស្រះនៅក្រោយភូមិមានចំងាយប្រមាណ៧០ម៉ែត្រពីភូមិស្ថិតនៅក្នុងភូមិគងធំ ឃុំប៉ាតេស្រុកអូយាដាវ ខេត្តរតនគិរី ។
បើតាមការឲ្យឱ្យដឹងពីលោកពូយ យុងមេប៉ុស្ថិ៍ប៉ាតេបានឲ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្រះនៅក្រោយភូមិស្លាប់នោះមានឈ្មោះ សេវ ពើត អាយុ០៦ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។
លោកបានបន្តទៀតថា មុនពេលកើតហេតុមានក្មេងៗ៣ទៅ៤នាក់បាននាំគ្នាទៅងូតហែលទឹកលេងដូចសព្វមួយដង.ប៉ុន្តែស្រាប់តែថ្ងៃកើតហេតុនេះក្មេងប្រុសរងគ្រោះនោះចុះទៅងូតទឹកស្រាប់តែលង់តែម្តង។នៅវេលាម៉ោង០៣នឹង៤០នាទីរសៀលថ្ងៃទី០៨ ខែវិច្ឆិការឆ្នាំ២០១៥នេះ។
អ្នកភូមិបានប្រាប់ថាពេលដែលក្មេងៗរត់មកហៅប្រាប់ថាមានក្មេងលង់ទឹកហើយអ្នកភូមិទៅដល់ឃើញក្មេងនោះលង់ទឹកស្លាប់បាត់ទៅហើយ។
ចំណែកឯឪពុកម្តាយក្មេងរងគ្រោះនោះមិននៅផ្ទះទេគឺរវល់នៅឯចំការភ្នំឆ្ងាយពីភូមិពេលទទួលដំណឹងភ្លាមៗរហូតដល់ម៉ោ០៧ល្ងាចថ្ងៃដដែលនោះទើបមកដល់ភូមិវិញ។
ឯសពក្មេងរងគ្រោះត្រូវបានសាច់ញ្ញាត្តិចាត់ចែងស្រង់យកមកផ្ទះរងចាំឪពុកម្តាយមកដល់ទើបចាត់ចែងបន្តទៀត។
សពក្មេងរងគ្រោះត្រូវសាច់ញ្ញាត្តិក្នុងភូមិនិងឪពុកម្តាយបានធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិចារាយផងដែរ ៕
ដោយ៖ សាវុទ្ធ